Connect with us

ព័ត៌មានជាតិ

សមាគមធុរកិច្ចធំៗ​ពីរចាប់ដៃគ្នាដើម្បីលើកកម្ពស់​វិស័យ GFT និងភស្តុភារកម្មនៅកម្ពុជា

បានផុស

នៅ

សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងសមាគមភស្តុភារកម្មកម្ពុជា (CLA) សហការគ្នាដើម្បីកសាងបរិយាកាសធុរកិច្ចប្រកបដោយនិរន្តរភាព សម្រួលពាណិជ្ជកម្ម និងការដឹកជញ្ជូន និងគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសម្លៀកបំពាក់កាត់ដេរ វាយនភ័ណ្ឌ ស្បែកជើង និងផលិតផលសម្រាប់អ្នកដំណើរ(GFT) ជាពិសេសដើម្បីរួមចំណែកដល់ការលើកកម្ពស់ផ្នែកភស្តុភារកម្មរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ការសហការនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែមីនា ដោយមានការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង លោកគង់ សាង ប្រធាន ​TAFTAC  និង លោក ហាក់ លាងហ៊ ប្រធានCLAនៅទីស្នាក់ការរបស់ TAFTAC ។

ថ្លែងក្នុងឪកាសនោះ លោក គង់ សាងថា ការសម្រេចបាននូវ MoU នៅថ្ងៃនេះ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំរវាងវិស័យ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) និងភស្តុភាររបស់កម្ពុជា។

លោកថា៖«ព្រឹត្តិការណ៍នេះផ្តល់ឱកាសដ៏មានតម្លៃសម្រាប់ទាំងសមាជិក TAFTAC និង CLA ក្នុងការផ្សារភ្ជាប់ ផ្លាស់ ប្តូរគំនិត និងស្វែងយល់ពីភាពជាដៃគូដែលមានអត្ថប្រយោជន៍ទៅវិញទៅមក។ ភស្តុភារកម្មប្រកបដោយ ប្រសិទ្ធភាពនិងអាចជឿជាក់បាន គឺមានសារៈសំខាន់សម្រាប់ការរីកចម្រើននៃឧស្សាហកម្មរបស់យើង ហើយតាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយ CLA យើងអាចបង្កើនប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ កាត់ បន្ថយការចំណាយ និងពង្រឹងជំហររបស់កម្ពុជានៅក្នុងពាណិជ្ជកម្មសកល»។

«ការចុះអនុស្សរណៈនៃយោគយល់គ្នានេះជាការប្តេជ្ញាចិត្តជាផ្លូវការរបស់យើងចំពោះកិច្ចសហប្រតិបត្តិការលើផ្នែកជាច្រើន។ ចាប់ពីការកែលម្អដំណោះស្រាយផ្នែកភស្តុភារកម្មសម្រាប់សមាជិករបស់យើង រហូតដល់ ការតស៊ូមតិដើម្បីឱ្យមានគោលនយោបាយដែលល្អសម្រាប់ឧស្សាហកម្ម ភាពជាដៃគូនេះនឹងជំរុញឱ្យមាន សមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំង និងចីរភាពសម្រាប់វិស័យទាំងពីរ»។

យោងតាមក្រសួងពាណិជ្ជកម្ម ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើ​ដំណើរ​របស់កម្ពុជាទៅទីផ្សារអន្តរ​ជាតិ​ដែលភាគច្រើនទៅទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក សម្រេច​បាននូវ​ទំហំទឹក​ប្រាក់ ១៣,៩២ ពាន់លាន​ដុល្លារ​ នៅក្នុង​ ឆ្នាំ ២០២៤ បានកើនឡើងពី ២៣ ភាគរយ ធៀប​នឹង​ឆ្នាំ ២០២៣។

ក្នុងនោះការនាំចេញសម្លៀកបំពាក់សម្រេចបានទឹកប្រាក់ចំនួន ៩,៧៩ ពាន់លានដុល្លារ កើនឡើង ២៤ ភាគរយ, សម្ភារៈធ្វើដំណើរបាន ១,៩៥ ពាន់លានដុល្លារ កើន ​១៩,៦ ភាគរយ និងស្បែកជើង ១,៦៨​ ពាន់លាន​ដុល្លារ កើន ២៣​ ភាគរយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ វិនាទី មុន

សមាគមធុរកិច្ចធំៗ​ពីរចាប់ដៃគ្នាដើម្បីលើកកម្ពស់​វិស័យ GFT និងភស្តុភារកម្មនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

​​កង​​ទ័ព​យោធាមីយ៉ាន់ម៉ានិងចលនា​​តស៊ូ​បង្កើន​ការ​​ប្រយុទ្ធ​ដណ្តើម​កាន់កាប់តំបន់កំពង់ផែ​វិនិយោគ​​ដោយ​ចិន​​

ព័ត៌មានជាតិ៦ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ស្ត្រីនៅគ្រប់អង្គភាព ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីសម្រេចនូវសមិទ្ធផល និងជោគជ័យថ្មីៗ របស់ក្រសួង

ព័ត៌មានជាតិ៧ នាទីutes មុន

គ្រូម្នាក់នៅខេត្តមណ្ឌលគិរី បង្រៀនសិស្សនៅក្រោមផ្ទះខ្លួនអស់៨ឆ្នាំ អំពាវនាវសុំជំនួយសាលា ១បន្ទប់

ព័ត៌មានជាតិ១០ នាទីutes មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

Sokha Hotels

ព័ត៌មានពេញនិយម