Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន​គ្រោងវិនិយោគ ២០ ប៊ីលាន​ដុល្លារ លើវិស័យថាមពលស្អាតវៀតណាម

បានផុស

នៅ

ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ថា ​ជប៉ុនគ្រោងនឹងវិនិយោគរហូតដល់ ២០ ប៊ីលានដុល្លារ លើវិស័យ​ថាមពលស្អាត​នៅក្នុងប្រទេសវៀតណាម ចំពេលមានការជំរុញក្នុងតំបន់សម្រាប់អព្យាក្រឹតកាបូន ដើម្បី​ប្រយុទ្ធប្រឆាំងការប្រែប្រួល​អាកាសធាតុ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោង​នេះ​បង្ហាញ​ឡើង​​ក្នុងកិច្ចប្រជុំនៅទីក្រុងហាណូយកាលពីថ្ងៃពុធ រវាងអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម​ លោក Nguyen Hoang Long និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំ​វៀតណាម លោក​ Ito Naoki។

ធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (JBIC) និងក្រុមហ៊ុនឯកជនជប៉ុន នឹងដឹកនាំការវិនិយោគទៅក្នុងគម្រោងចំនួន ១៤ រួមទាំងរោងចក្រថាមពលខ្យល់ផងដែរ។

​លោក​ឯកអគ្គរដ្ឋទូត Ito Naoki បាននិយាយថា៖ «ប្រទេសជប៉ុនចង់ផ្តល់ការគាំទ្រជាអតិបរមា ដូច្នេះក្រុមហ៊ុនជប៉ុនអាចទាញយកអត្ថប្រយោជន៍ពីឱកាសទាំងនេះ និងចូលរួមក្នុងទីផ្សារលើ​ការ​កាត់បន្ថយ​កាបូន​របស់​វៀតណាម​»។ ​

ក្នុងជំនួបដាច់ដោយឡែកមួយជាមួយអ្នកការទូតជប៉ុនកាលពីខែកុម្ភៈ ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក Tran Hong Ha បានអំពាវនាវឱ្យមានការគាំទ្ររបស់ជប៉ុនក្នុងការអនុវត្តវិធានការដើម្បីសម្រេចបានគោលដៅ​អព្យាក្រឹត​របស់វៀតណាមនៅឆ្នាំ ២០៥០។ នេះរួមបញ្ចូលទាំងកិច្ចសហប្រតិបត្តិការតាមរយៈគំនិតផ្តួចផ្តើមសហគមន៍គ្មាន​ការ​បំភាយ​​នៅអាស៊ី ​(AZEC) ក្រោមយន្តការផ្តល់ឥណទានរួម (JCM)។

រហូតមកដល់បច្ចុប្បន្ន ជប៉ុនបានផ្តល់ប្រាក់កម្ចីដល់វៀតណាមជាង ២០​ ​ប៊ីលានដុល្លារ ជំនួយដែលមិនអាចដកវិញបានជិត ៧៥០ លាន​ដុល្លារ ​និងជំនួយបច្ចេកទេសចំនួន ១,៣៤ ប៊ីលាន​ដុល្លារ៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ថាមពលខ្យល់
ព័ត៌មានអន្ដរជាតិ២៩ វិនាទី មុន

ជប៉ុន​គ្រោងវិនិយោគ ២០ ប៊ីលាន​ដុល្លារ លើវិស័យថាមពលស្អាតវៀតណាម

ព័ត៌មានជាតិ៣ នាទីutes មុន

ភ្នំវល្លិ៍ ជាតំបន់បង្ហូរឈាមសម័យសង្គ្រាម កំពុងក្លាយជាទីឋានកសិ-ទេសចរណ៍ ដ៏ស្រស់ស្អាត នាសម័យសន្តិភាព

ជីវិតកម្សាន្ដ៤ នាទីutes មុន

តារាល្បីៗ និងមហាជន គាំទ្រនូវការណែនាំរបស់សម្តេចធិបតី ដែលថា “ចម្រៀងរ៉េប ទោះមិនប្រើពាក្យជេរក៏ល្បី”

សេដ្ឋកិច្ច១១ នាទីutes មុន

តម្លៃគ្រាប់ស្វាយចន្ទីធ្លាក់ចុះ នៅចំពេលកសិករផ្ដើមប្រមូលផលរដូវកាលថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ហ្សេលេនស្គី នឹង​ទៅ​អារ៉ាប៊ីសាអូឌីត ដើម្បី​ជជែក​ជាមួយ​អាមេរិក លើ​រឿង​បញ្ចប់​សង្គ្រាម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

សន្តិសុខសង្គម២១ ម៉ោង មុន

ឃាត់មេខ្លោងរត់គេចខ្លួនទៅវៀតណាម ខណៈបក្សពួក ២ នាក់ ទៀត កំពុងស៊ើបសួរនៅតុលាការ ករណីសម្លាប់នារីខ្មែរយកសពកប់នៅ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម