ព័ត៌មានអន្ដរជាតិ
PTT គ្រោងវិនិយោគ ២២០ លានដុល្លារ ដើម្បីពង្រីកកាហ្វេអាម៉ាហ្សូន
ក្រុមហ៊ុន PTT Oil and Retail Business (PTT OR) ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនថាមពលយក្សរដ្ឋថៃ PTT Plc បានឱ្យដឹងថា ខ្លួនគ្រោងនឹងវិនិយោគប្រមាណ ៧,៤ ប៊ីលានបាត (២២០ លានដុល្លារ) ដើម្បីពង្រីកប្រតិបត្តិការហាងកាហ្វេអាម៉ាហ្វូននៅក្នុងប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់វេទិកាព័ត៌មាន World Coffee Portal។

ថ្លែងក្នុងព្រឹត្តិការណ៍ «Opportunity Day» ដែលរៀបចំឡើងដោយផ្សារហ៊ុនថៃកាលពីដើមសប្ដាហ៍នេះ លោក Pitirat Rattanachote ប្រធានផ្នែកទំនាក់ទំនងវិនិយោគិនរបស់ PTT OR បាននិយាយថា ប្រហែល ៤០ ភាគរយ នៃថវិកាវិនិយោគសរុបរបស់ក្រុមហ៊ុនយក្សប្រេងចំនួន ១៩ ប៊ីលានបាត (៥៦០ លានដុល្លារ) នៅឆ្នាំនេះ នឹងផ្តោតលើការពង្រីកអាជីវកម្មហាងកាហ្វេក្នុងស្រុករបស់ខ្លួន។
បច្ចុប្បន្ន PTT OR មានហាងកាហ្វេអាម៉ាហ្សូន ចំនួន ៤ ៤៣០ កន្លែងនៅទូទាំងប្រទេសថៃ ដោយ ៥៣ ភាគរយ ក្នុងនោះស្ថិតនៅស្ថានីយ៍ចាក់សាំងរបស់ PTT។ លោក Rattanachote បានបន្ថែមថា ថវិកានេះក៏នឹងជួយសម្រួលដល់ការជួសជុលហាង និងសកម្មភាពនៃការរួមបញ្ចូលគ្នា និងការទិញយក (M&A) ដែលអាចមាន ផងដែរ។

កាហ្វេអាម៉ាហ្វូនជាក្រុមហ៊ុនកាហ្វេដ៏ធំបំផុតរបស់ប្រទេសថៃ ក៏ដំណើរការហាងចំនួន ៤២០ កន្លែង នៅទូទាំងទីផ្សារអន្តរជាតិចំនួន ១០ នៅអាស៊ីបូព៌ា និងមជ្ឈិមបូព៌ាផងដែរ។ ថវិកាវិនិយោគសរុបរបស់ PTT OR ប្រមាណ ២,៨ ប៊ីលានបាត (៨៤,៥ លានដុល្លារ) ត្រូវបានបម្រុងទុកសម្រាប់ការពង្រីកបណ្តាញស្ថានីយ៍ប្រេងឥន្ធនៈរបស់ខ្លួន និងហាងកាហ្វេអាម៉ាហ្សូននៅខាងក្រៅប្រទេសថៃ ដោយផ្តោតជាពិសេសលើកម្ពុជា ដោយសារ «សក្តានុពលកំណើនខ្ពស់» របស់ប្រទេសជិតខាងមួយនេះ។
បច្ចុប្បន្ន ហាងកាហ្វេអាម៉ាហ្សូនមានប្រមាណជាង ២៣០ កន្លែងទូទាំងប្រទេសកម្ពុជា ដែលជាទីផ្សារអន្តរជាតិដ៏៏ធំបំផុតរបស់ម៉ាកយីយោកាហ្វេមួយនេះ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ