ព័ត៌មានអន្ដរជាតិ
ចិនដាក់ពន្ធសងសឹកលើកាណាដា ខណៈសង្រ្គាមពាណិជ្ជកម្មតានតឹង
ប្រទេសចិនកាលពីថ្ងៃសៅរ៍ បានប្រកាសពន្ធសងសឹកលើទំនិញកសិកម្មមួយចំនួនរបស់កាណាដា ដើម្បីជាការសងសឹកបន្ទាប់ពីរដ្ឋាភិបាលក្រុងអូតាវ៉ា បានដាក់ពន្ធនាំចូលលើរថយន្តអគ្គិសនី ផលិតផលដែក និងអាលុយមីញ៉ូមចិន។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។

ចិនបានប្រកាសថា ពន្ធ ១០០ ភាគរយ នឹងដាក់លើប្រេងចម្អិនអាហារប្រេងកាណូឡារបស់កាណាដា នំ Oil Cakes និងសណ្ដែក ខណៈដែលពន្ធ ២៥ ភាគរយ នឹងដាក់លើផលិតផលទឹក និងសាច់ជ្រូក ដែលមានប្រភពពីកាណាដា។
យោងតាមសេចក្តីថ្លែងការណ៍ពីគណៈកម្មការពន្ធគយចិននៃក្រុមប្រឹក្សារដ្ឋ វិធានការពន្ធគយនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ២០ ខែមីនា តទៅ។
ការចាត់វិធានការរបស់ចិន ធ្វើឡើងចំពេលដែលសង្គ្រាមពាណិជ្ជកម្មពិភពលោកផ្ទុះឡើង បន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសពន្ធជាច្រើនលើកាណាដា ម៉ិកស៊ិក និងចិន ដែលធ្វើឱ្យមានការសងសឹកគ្នាទៅវិញទៅមក។

កាណាដា បានដាក់ពន្ធនាំចូល ១០០ ភាគរយ លើរថយន្តអគ្គិសនីចិន ចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំមុន ដោយដើរតាមគន្លងរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជុំវិញការព្រួយបារម្ភទាក់ទងនឹងការប្រកួតប្រជែងមិនស្មើភាពគ្នា។ កាណាដា ក៏បានដាក់ពន្ធ ២៥ ភាគរយ លើការនាំចូលផលិតផលដែក និងអាលុយមីញ៉ូមពីចិនផងដែរ ដោយចូលជាធរមានចាប់ពីថ្ងៃទី ១៥ ខែតុលា ឆ្នាំមុនដូចគ្នា។
អាជ្ញាធរគយរបស់ចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ប្រកាសពន្ធសងសឹកថា៖ «ការដាក់ពន្ធគយជាឯកតោភាគីរបស់កាណាដា ដែលមិនគោរពតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក គឺជាការអនុវត្តពាណិជ្ជកម្មបែបការពារនិយម បង្កើតជាវិធានការរើសអើងប្រឆាំងនឹងចិន ហើយរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ចិន និងធ្វើឱ្យខូចទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កាណាដា»៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា