Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរីគ្រោងផ្ដល់ប្រាក់ដល់ពលរដ្ឋគ្មានការងារធ្វើ ម្នាក់ ៤ ៥០០ ដុល្លារ/ខែ

បានផុស

នៅ

​រដ្ឋាភិបាល​សិង្ហបុរីមាន​គម្រោង​ផ្ដល់​ប្រាក់ប្រចាំខែប្រមាណ ៦ ០០០ ដុល្លារសិង្ហបុរី (៤ ៥០០ ដុល្លារអាមេរិក)​ ក្នុងរយៈពេល​ ៦ ខែ ដល់​ពលរដ្ឋ​ដែល​គ្មាន​ការ​ងារ​ធ្វើ​ដោយ «មិនតាមចិត្តចង់» ដោយ​កម្មវិធីនេះ​នឹង​ចាប់​ផ្ដើម​​អនុវត្ត​ពីពាក់កណ្ដាល​ខែមេសា តទៅ​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត The Straits Times កាលពីថ្ងៃអាទិត្យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រោម​គម្រោងដែល​មាន​ឈ្មោះថា​ «SkillsFuture Jobseeker Support» ពលរដ្ឋសិង្ហបុរីដែលមានអាយុចាប់ពី ២១ ឆ្នាំឡើងទៅ មានសិទ្ធិ​ទទួល​បាន​កញ្ចប់​ប្រាក់នេះ ប្រសិនបើ(មុន​គ្មាន​ការងារធ្វើ​) ពួកគេបានធ្វើការនៅ​សិង្ហបុរីយ៉ាងហោចណាស់ ៦ ខែ កាលពីឆ្នាំមុន ហើយមានប្រាក់ចំណូលប្រចាំខែជាមធ្យម ៥ ០០០ ដុល្លារសិង្ហបុរី ​ឬតិចជាងនេះ ក្នុងអំឡុងពេលនោះ។

ពួកគេត្រូវតែគ្មានការងារធ្វើយ៉ាងហោចណាស់ ១ ខែ ចាប់តាំងពីថ្ងៃចុងក្រោយ​ការងាររបស់​ខ្លួន​ ​ក្រោម​ហេតុផលហួសពីការគ្រប់គ្រងរបស់ពួកគេ ដូចជាការបញ្ឈប់​ពីការងារ​ ការបិទអាជីវកម្ម ឬ​ឈប់​ដោយសារបញ្ហាសុខភាពជាដើម​។ ជាមួយគ្នា​នោះ ​លំនៅដ្ឋាន​ដែលពួកគេស្នាក់នៅ ក៏ត្រូវមានតម្លៃប្រចាំឆ្នាំ ៣១ ០០០ ដុល្លារសិង្ហបុរី ​ឬតិចជាងនេះ។ ការ​ផ្ដល់​ប្រាក់ពីរដ្ឋាភិបាល​នឹងឈប់ នៅពេលដែល​ពួកគេ​រក​ការងារ​បាន​ធ្វើ​។

​ទេសរដ្ឋមន្ត្រីនៃក្រសួង​​ការងារ​សិង្ហបុរី លោក Koh Poh Koon ​បាន​ថ្លែង​ថា អ្នកដាក់ពាក្យសុំប្រាក់​ឧបត្ថម្ភ ក៏ត្រូវតែបំពេញសំណុំឯកសារ​នៃ «សកម្មភាពទាក់ទងនឹងការងារ» ជារៀងរាល់ខែផងដែរ​ ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការទទួល​បាន​ប្រាក់​នេះ។ សកម្មភាពទាំងនោះ ​រួម​មាន​ ការធ្វើបច្ចុប្បន្នភាព​ប្រវត្តិរូបរបស់ពួកគេ ការចូលរួមពិព័រណ៍ការងារ និងសិក្ខាសាលាផ្សេងៗ​ ​ដែល​​ត្រូវបាន​​រៀបចំ​ឡើងដើម្បីសម្រួល​ពួកគេ​​ក្នុងការ​រក​ការងារធ្វើ។

ទេសរដ្ឋមន្ត្រីដដែល​ បាន​ឱ្យដឹងផងដែរថា​ ប្រាក់ប្រហែល ២០០ លាន​ដុល្លារអាមេរិក ត្រូវ​បាន​បញ្ចេញសម្រាប់កញ្ចប់​ឧបត្ថម្ភនេះ ហើយ​នឹង​ជួយ​ដល់​ពលរដ្ឋប្រហែល ៦០ ០០០ នាក់/ឆ្នាំ ឬ​ច្រើន​ជាង​ ៦០ ភាគរយ នៃអ្នក​គ្មាន​ការងារ​​​ដោយ​មិនតាមចិត្ត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ប្រជាជនសិង្ហបុរី
ព័ត៌មានអន្ដរជាតិ៣៩ វិនាទី មុន

សិង្ហបុរីគ្រោងផ្ដល់ប្រាក់ដល់ពលរដ្ឋគ្មានការងារធ្វើ ម្នាក់ ៤ ៥០០ ដុល្លារ/ខែ

ព័ត៌មានជាតិ៧ នាទីutes មុន

ជប៉ុន អញ្ជើញអ្នកនយោបាយ និងសកម្មជនវ័យក្មេងកម្ពុជា១០រូប ធ្វើទស្សនកិច្ច១សប្ដាហ៍ ស្វែងយល់ពីការបោះឆ្នោតរើសអភិបាលខេត្ត

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ហាណូយ បិទ​ទេសចរណ៍​នៅ​តំបន់​ផ្លូវរថភ្លើង​ដ៏​ល្បីល្បាញ ក្រោម​មូលហេតុ​សុវត្ថិភាព

ជីវិតកម្សាន្ដ៩ នាទីutes មុន

រូបភាពក្នុងពិធីជប់លៀង Diddy ថ្ងៃចូលឆ្នាំសកល លេចចេញមកមិនគួរឲ្យជឿ

សេដ្ឋកិច្ច១០ នាទីutes មុន

ទូតអាល្លឺម៉ង់ស្ញប់ស្ញែង អាកាសយានដ្ឋានអន្តរជាតិ​តេជោ ដែលនឹងចូលរួមលើកកម្ពស់សេដ្ឋកិច្ច និងស្រូបទាញទេសចរ

Sokha Hotels

ព័ត៌មានពេញនិយម