ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងកសិកម្ម បំភ្លឺលើតម្លៃគ្រាប់ស្វាយចន្ទី បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានមិនពិត
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា បច្ចុប្បន្ននេះ តម្លៃគ្រាប់ស្វាយចន្ទីសើមស្ថិតក្នុងចន្លោះ ៤៥០០ រៀល ដល់ ៥០០០ រៀល ក្នុងមួយគីឡូក្រាមដែលជាថ្លៃល្អមួយបើធៀបទៅនឹងឆ្នាំកន្លងទៅ សម្រាប់ស្តង់ដារដូវកាលប្រមូលផលធំខែមីនា និងអាចផ្តល់ផលចំណេញក្នុងរង្វង់ ៣-៤លានរៀល ក្នុងមួយហិកតា អាស្រ័យលើទិន្នផលទាបឬខ្ពស់។

លោក ឃឹម ហ្វីណង់ បានលើកឡើង បន្ទាប់ពីក្រុម MMO ផ្សព្វផ្សាយព័ត៌មានមិនពិតថា តម្លៃគ្រាប់ស្វាយចន្ទីលក់បានត្រឹមតែ ៣៥០០ រៀល ក្នុងមួយគីឡូក្រាម ព្រោះចង់បាន Likes និងShares ដែលធ្វើឱ្យមានការភន្ត័នច្រឡំ។
លោក ឃឹម ហ្វីណង់ ទទូចថា៖ «សូមផ្សព្វផ្សាយព័ត៌មានដែលត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ជៀសវាងបង្កឱ្យមានការភ្ញាក់ផ្អើល និងភ័ន្តច្រលំដល់បងប្អូនកសិករយើង។ ការចង់បានLikes និងShares តាមមធ្យោបាយបែបនេះ កំពុងធ្វើបាបដល់កសិករយើងដោយផ្ទាល់ផង និងប្រយោលផងទៅវិញទេ។ ចង់មិនចង់ នឹងធ្វើឱ្យមានការព្រួយបារម្ភដល់កសិករអ្នកដាំស្វាយចន្ទី និងអាចរឹតតែពិបាកដល់ពួកគាត់ក្នុងការចរចាថ្លៃជាមួយអ្នកទិញ»៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ