Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្ត Ontario កាណាដា ដាក់ពន្ធ ២៥ ភាគរយ លើអគ្គិសនីនាំចេញទៅអាមេរិក

បានផុស

នៅ

​អភិបាល​ខេត្ត Ontario នៃប្រទេស​កាណាដា លោក Doug Ford កាល​ពីថ្ងៃចន្ទ បាន​ប្រកាស​ដាក់ពន្ធ ២៥ ភាគរយ លើ​អគ្គិសនី​នាំចេញ​ទៅសហរដ្ឋអាមេរិក ដែល​គ្រប​ដណ្ដប់​លើ​ការប្រើប្រាស់​របស់​ប្រជាជន​អាមេរិក​ប្រមាណ ១,៥ លាន​នាក់ ដើម្បីជាការ​ឆ្លើយ​តប​ទៅនឹង​វិធានការពន្ធ​របស់​ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ។ ​នេះបើតាម​ការចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​ AP។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្ត Ontario ផ្គត់ផ្គង់​អគ្គិសនីប្រើប្រាស់ទៅរដ្ឋ​ចំនួន​ ៣ របស់​សហរដ្ឋ​អាមេរិក​ រួម​មាន​ មីនីសូតា ញូវយ៉ក និងមីឈីហ្គែន។

លោក​ Ford បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍​ថា៖ «ពន្ធរបស់ប្រធានាធិបតី ត្រាំ គឺជាគ្រោះមហន្តរាយសម្រាប់សេដ្ឋកិច្ចសហរដ្ឋអាមេរិក។ វា​កំពុង​គ្រួសារ និងអាជីវកម្មអាមេរិក​កាន់តែចំណាយ​ច្រើន​»។ នេះបើតាម​សម្រង់សម្ដីរបស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

លោក​បន្តថា​៖ «ដរាបណាការគំរាមកំហែងនៃពន្ធ​នៅតែមាន​ នោះខេត្ត​ Ontario នឹងមិនដកថយ​ក្រោយឡើយ។ យើងនឹងឈរយ៉ាងរឹងមាំ ដោយ​ប្រើប្រាស់គ្រប់ឧបករណ៍​ដែល​យើងមាន​ និង​ធ្វើអ្វីគ្រប់យ៉ាងដែល​ត្រូវការ ដើម្បីការពារខេត្ត​ Ontario»។

បន្ថែមពីលើ​នេះ លោក​និយាយ​ក្នុង​ក្រុង​ Toronto នៃខេត្ត Ontario៖ «​ខ្ញុំនឹងមិនស្ទាក់ស្ទើរក្នុងការបង្កើន​អត្រាពន្ធនោះ​ទេ​។ ប្រសិនបើសហរដ្ឋអាមេរិក​បង្កើនភាពតានតឹង​ ខ្ញុំក៏នឹងមិនស្ទាក់ស្ទើរក្នុងការបិទការ​ផ្គត់​ផ្គង់​ភ្លើងទាំងស្រុងនោះដែរ​»។ លោក​បន្ថែម​ថា​៖ «ខ្ញុំមិនចង់ធ្វើបែបនេះ។ ខ្ញុំមានអារម្មណ៍សោកស្ដាយ​ចំពោះប្រជាជន​អាមេរិក​ ​ដែល​មិន​មែន​ជា​អ្នក​ចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មនេះ។ ​មាន​តែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះដែល​ត្រូវទទួល​ខុស​ត្រូវ​ គឺ​លោក​ប្រធានាធិបតី ត្រាំ»។

គួរគូស​បញ្ជាក់ថា​ នេះ​គឺជា​ការវិវត្តចុង​ក្រោយ​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិកខាងជើង ដែល​ផ្ទុះឡើង​ក្រោម​ចំណាត់ការពន្ធ​របស់​លោក ដូណាល់ ត្រាំ ដែល​បង្ក​ជាការ​សងសឹក​ពីកាណាដា តាម​រយៈវិធាន​ការពន្ធ​ដូចគ្នា​។ យ៉ាង​ណា​មិញ ការ​ប្រកាស​របស់​លោក Ford ធ្វើ​ឡើង​​ ទោះ​បីជា​​វិធានការពន្ធ​រវាងកាណាដា និង​អាមេរិក ត្រូវ​បាន​ពន្យារពេល​រហូតដល់ខែក្រោយក៏ដោយ​។

​លោក Ford លើកឡើងថា​ ការពន្យារពេល​ជាថ្មីនេះ គ្រាន់តែបន្ថែមភាព​ស្រពិច​ស្រពិល​ប៉ុណ្ណោះ ខណៈ​ថា​ ការដំឡើង​ពន្ធលើ​អគ្គិសនីនាំចេញ នឹងធ្វើ​ឱ្យខេត្ត​របស់​លោករក​ប្រាក់បាន​​ពី ៣០០ ០០០-៤០០ ០០០ ដុល្លារកាណាដា​​/ថ្ងៃ។​

ខេត្ត Quebec របស់​កាណាដា ក៏មាន​គម្រោង​ដាក់ពន្ធដូចខេត្ត Ontario ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៣២ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៣៣ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៤០ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម