Connect with us

ព័ត៌មានជាតិ

ស្ពានឆ្ល​ងទន្លេ​ខេត្តក្រចេះនៅសល់ ៣ ប្រឡោះទៀតនឹង​តភ្ជាប់គ្នា​ពេញលេញ

បានផុស

នៅ

តាម​រូបភាព​ដែល​ក្រុមការងារ​កម្ពុជា​ថ្មី​ បាន​ចុះផ្តិតសកម្មភាព​ដំណើរការ​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​នៅ​ខេត្ត​ក្រចេះ​កំពុងចេញជា​​រូបរាងបណ្តើរៗ​​ ខណៈ​​គម្រោង​ទាំង​មូល​សម្រេច​បាន​ប្រមាណ ៩០% ហើយ​តាមផែនការ​នឹង​រួចរាល់​ដាក់​ឲ្យប្រើប្រាស់​បណ្តោះអាសន្ន​នៅ​អំឡុងខែកញ្ញាខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រុមការងារ​កម្ពុជាថ្មី​ចុះទៅពិនិត្យ​ជាក់ស្តែង​កាលពីម្សិលមិញនេះឃើញ​ថា ដំណើរការ​សាងសង់​នៅ​ត្រើយ​​ខាងលិច​​នៅសល់ ៣ ប្រឡោះ​ទៀត​នឹង​​តភ្ជាប់​គ្នា​ពេ​​ញលេញ។ ដោយឡែកនៅ​ផ្នែក​ត្រើយ​ខាងកើត​ជាប់ផ្លូវជាតិ​ចុះទៅ​ទីរួមខេត្ត​​បញ្ចប់​ទាំងស្រុង​ និង​កំពុង​ឈាន​ទៅ​រៀបបង្កាន់ដៃស្ពាន និង​កណ្តាល​តួ​ស្ពាន​ក៏​ស្ទើរ​តែ​រួចរាល់ ១០០%។

​ស្ពានឆ្លងទន្លេខេត្តក្រចេះ គ្រោង​បើកឲ្យដំណើរការបណ្ណោះអាសន្ននៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៥។ ឃើញសំណង់​ស្ពានកំពុងផុសលេចត្រដែត​នៅចំពោះមុខ​នេះ​ ​បាន​​ផ្តល់​ក្តីសង្ឃឹម​ពី​​អនាគត​ដ៏ល្អ​សម្រាប់​ពលរដ្ឋទាំង​​​នៅ​ត្រើយ​ខាងកើត​​ស្ថិត​នៅ​ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ថានឹង​ជួយ​កាត់​បន្ថយ​គម្លាត​នៃជីវភាព​រស់នៅ និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពលរដ្ឋ​ត្រើយ​ទាំង​សងខាង​​​​​នឹង​រីក​ចម្រើន​បន្ថែម​ទៀត។

យោងតាមប្រភពពីមន្ត្រីនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តក្រចេះ គិតត្រឹមថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៥ គម្រោង​សាងសង់​​ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផលបាន ៨៧.៨៤%។ បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅអំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

អង្គរសង្ក្រាន្ត២០២៥ មានកម្មវិធីចំនួន៣៨ ក្រុមការងារ៣៤ និងយុវជនស័គ្រចិត្ត ៥ពាន់នាក់

ចរាចរណ៍៦ នាទីutes មុន

អ្នកនាំពាក្យក្រសួងសាធារណការ ស្នើមន្ត្រីចរាចរណ៍តាមគោលដៅ មានវិធានការលើរថយន្តកែច្នៃទ្រុងខុសបច្ចេកទេស

ព័ត៌មានជាតិ៧ នាទីutes មុន

សម្ដេច ម៉ែន សំអន លើកទឹកចិត្តដល់អ្នកនិពន្ធបង្កើនស្នាដៃជាភាសាខ្មែរឱ្យបានច្រើនដើម្បីជំរុញការអាននៅកម្ពុជា

ព័ត៌មានជាតិ១០ នាទីutes មុន

ហ៊ីសៃ តៃម៉ូ ឈ្នះ​ជើង​ខ្លាំង​កំពូលៗ​របស់​កម្ពុជា​សូម្បី​ ម៉ឺន​ មេឃា​ ក៏​ចង់​សាក​សមត្ថភាព​ជា​មួយ​ដែរ…

កសិករវៀតណាម
ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ធនាគារកណ្តាលវៀតណាមជំរុញការផ្តល់ប្រាក់កម្ចីដល់វិស័យស្រូវអង្ករ ចំពេលតម្លៃធ្លាក់ចុះ

សន្តិសុខសង្គម១២ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកនាំពាក្យ៖ ការតែងតាំងមេបញ្ជាការកងទ័ពជើងទឹកដោយព្រះរាជក្រឹត្យ តាមសំណើនាយករដ្ឋមន្រ្តី គឺស្របតាមច្បាប់ គ្មានអ្វីខុសឡើយ

Sokha Hotels

ព័ត៌មានពេញនិយម