Connect with us

ព័ត៌មានអន្ដរជាតិ

ធនាគារកណ្តាលវៀតណាមជំរុញការផ្តល់ប្រាក់កម្ចីដល់វិស័យស្រូវអង្ករ ចំពេលតម្លៃធ្លាក់ចុះ

បានផុស

នៅ

ធនាគារកណ្តាលវៀតណាមបានស្នើ​ឱ្យ​ធនាគារពាណិជ្ជ​ក្នុងស្រុក​បំពេញតម្រូវការកម្ចីរបស់បុគ្គល និងអាជីវកម្ម ដែលពាក់ព័ន្ធនឹងការផលិត ការ​កែច្នៃ ការទិញ ការ​រក្សាទុកបណ្តោះអាសន្ន និង​ការ​ប្រើប្រាស់ស្រូវអង្ករ​នៅឆ្នាំ ២០២៥ ជាពិសេសនៅតំបន់ដីសណ្ដទន្លេមេគង្គ​។ នេះបើតាម​ការ​ចុះផ្សាយ​របស់​កាសែត​ The Investor។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ណែនាំ​របស់ធនាគាររដ្ឋ​​​វៀតណាម (SBV) ដែលជាធនាគារកណ្ដាល​របស់​ប្រទេស​ ធ្វើ​ឡើង​ចំពេល​ដែល​តម្លៃស្រូវអង្ករធ្លាក់ចុះគួរ​ឱ្យ​ព្រួយ​បារម្ភ។ យោងតាមក្រសួងកសិកម្ម​វៀតណាម​ ការនាំចេញអង្កររបស់​វៀតណាម​ក្នុងខែកុម្ភៈ មានចំនួន ៥៦០ ០០០ តោន ឬ​ ២៨៨,២ លាន​ដុល្លារ ដោយធ្លាក់ចុះ ១៣,៦ ភាគរយ បើ​គិតពីតម្លៃ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។ ​អង្ករវៀតណាម​ត្រូវ​បាន​នាំចេញក្នុងតម្លៃ​ជាមធ្យម ៥៥៣,៦០ ដុល្លារ/តោន ក្នុងរយៈពេល​២ខែដំបូងនៃឆ្នាំ ២០២៥ ​ដោយ​ធ្លាក់ចុះ ១៨,៣ ភាគរយ ធៀប​នឹ​ងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។ ​

សមាគមស្បៀងអាហារវៀតណាម (VFA) បាន​ឱ្យដឹងថា​ ការធ្លាក់ចុះ​នេះ​បណ្ដាល​មក​ពី​កំណើន​នៃការផ្គត់ផ្គង់​សកល​ ក្រោយ​ពេល​ឥណ្ឌា​បើក​ការនាំចេញ​អង្ករឡើងវិញ ខណៈផលិតកម្មស្រូវក៏កើនឡើង​ទាំងនៅទីផ្សារប្រទេសវៀតណាម ថៃ និង ប៉ាគីស្ថាន​។ ​

បន្ទាប់ពីការណែនាំកាលពីដើម​ខែ​នេះ​របស់លោក​នាយករដ្ឋមន្ត្រី ផាម មិញ ឈិញ ​ស្តីពីតុល្យភាពការផ្គត់ផ្គង់ និងតម្រូវការអង្ករ ធនាគាររដ្ឋវៀតណាមបានណែនាំដល់ធនាគារផ្សេង​ៗ ​ឱ្យ​គាំទ្រដល់ការផលិត និងនាំចេញអង្ករ។ ធនាគារទាំងនោះ ត្រូវតែធានាឱ្យបាននូវមូលនិធិគ្រប់គ្រាន់សម្រាប់កម្ចីលើ​សកម្មភាពទាក់ទងនឹងស្រូវអង្ករ​ដូចជា​ផលិតកម្ម ការកែច្នៃ ការទិញ ការ​ស្ដុកទុកបណ្ដោះអាសន្ន និងការនាំចេញ​ជាដើម​ ក្នុងឆ្នាំ ២០២៥នេះ។ ​

SBV ក៏បាន​លើកទឹកចិត្តឱ្យធនាគារ និងអាជីវកម្មវៀតណាម សម្របសម្រួលជាមួយសមាគមស្បៀងអាហារវៀតណាម និងសមាគមឧស្សាហកម្មអង្ករវៀតណាម ផងដែរ​ ដើម្បីចែករំលែកព័ត៌មានអំពីគោលនយោបាយឥណទាន និងជួយអាជីវកម្មទទួលបានហិរញ្ញប្បទាននៅពេលចាំបាច់។

​ក្រៅពីវៀតណាម ថៃដែលជាប្រទេស​ផ្គត់ផ្គង់​អង្ករដ៏ធំ ​ក៏​បាន​ចាត់​វិធានការ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ធ្លាក់​ចុះ​តម្លៃ​អង្ករផងដែរ។ រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោក Pichai Naripthaphan បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន​ថា ​ថៃកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយ​ឥណ្ឌា និងវៀតណាម ដើម្បីស្វែងរកមធ្យោបាយដើម្បីដោះស្រាយការធ្លាក់ថ្លៃស្រូវ។

Pichai បានប្រាប់សភាថា ​ថៃកំពុងពិភាក្សាជាមួយប្រទេសទាំង ២ ដើម្បីកាត់បន្ថយការប្រកួតប្រជែងដោយសង្ឃឹមថា នេះ​នឹងបង្កើតតុល្យភាពតម្លៃស្រូវនៅ​លើ​ទីផ្សារពិភពលោក និងជួយកសិករឱ្យ​មាន​ស្ថិរភាព​ប្រាក់ចំណូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម