សេដ្ឋកិច្ច
កម្ពុជាស្វាគមន៍ទេសចរអន្តរជាតិជាង ៦០ ម៉ឺននាក់ នៅខែដំបូងដើមឆ្នាំនេះ
គិតត្រឹមរយៈពេលមួយខែមករា ដើមឆ្នាំ ២០២៥ មានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៦០ ម៉ឺននាក់ (៦១១ ៨៩៤) បានមកទស្សនាកម្ពុជា មានការកើនឡើង ១៣,៣ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥។

យោងតាមក្រសួងទេសចរណ៍ ក្នុងចំណោមភ្ញៀវទេសចរជាង ៦០ ម៉ឺននាក់ ទេសចរណ៍ថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួនជិត ១៩ ម៉ឺននាក់ កើន ១៥,៧% វៀតណាមជាង ៨ ម៉ឺន ៥ ពាន់នាក់ កើន ០,១% ចិនជិត ៧ ម៉ឺននាក់ កើន ៤៥,៤% កូរ៉េ ២ ម៉ឺន ៧ ពាន់នាក់ ធ្លាក់ចុះ ៥,៩% ឡាវចំនួន ២ ម៉ឺន ៦ ពាន់នាក់ ធ្លាក់ចុះ ២៥,៨%។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា មានប្រសាសន៍ថា ចាប់តាំងពីដើមឆ្នាំ ២០២៥ លំហូរភ្ញៀវទេសចរគឺចូលជាលំដាប់ ការកើនឡើងទាំងអស់នេះ មានកត្តាជាច្រើន ដូចជាសុខសន្តិភាព កន្លែងណាមានសុខសន្តិភាព មានស្ថិរភាពនយោបាយ ទើបភ្ញៀវទេសចរមានទំនុកចិត្តក្នុងការធ្វើដំណើរចូលមក។
លោកស្រីបានបន្ថែមថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធមានផ្លូវថ្នល់ ផ្លូវល្បឿនលឿនទៅកាន់ទីតាំងតំបន់ទេសចរណ៍ក៏ជាកត្តាទាក់ទាញភ្ញៀវទេសចរផងដែរ។

លោក ខៀវ ធី ប្រធានសមាគមន៍មគ្គុទ្ទេសក៏ទេសចរអង្គរ ប្រាប់កម្ពុជាថ្មីថា ជាទូទៅកម្ពុជាមានកំណើនទេសចរខ្លាំងនៅរដូវ High Season ចាប់ពីខែ ១១ ដល់ខែ ០២ ដោយសារស្រុកគេចុះត្រជាក់ទឹកកកច្រើនគេមកលេងស្រុកក្ដៅ ខណៈកម្ពុជាទទួលទេសចរណ៍មួយចំនួនតភ្ជាប់ជើងហោះហើរពីវៀតណាម។
លោក ខៀវ ធីបានបញ្ជាក់ថា ភ្ញៀវបរទេសចាប់ផ្ដើមស្គាល់កម្ពុជា និងបានណែនាំបងប្អូនសាច់ញាតិគេឱ្យមកលេង ខណៈកម្ពុជាមានសុវត្ថិភាព សន្តិសុខ អនាម័យ ដែលទេសចរមកលេងជាបន្តបន្ទាប់។

នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានទេសចរណ៍អន្តរជាតិជាង ៦,៧ លាននាក់ កើនឡើង ២៣% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះទទួលបានចំណូលសរុបជាង ៣,៦៣ ពាន់លានដុល្លារ កើនជាង ១៧%។ នេះបើតាមក្រសួងទេសចរណ៍៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា