Connect with us

សេដ្ឋកិច្ច

របរខ្វៃកណ្ដុរអ្នកបាត់ដំបង នៅតែរក្សាបានទីផ្សារល្អ

បានផុស

នៅ

មុខរបរខ្វៃកណ្ដុរ របស់លោក មុយ ចំរើន ដែលមានទីតាំងស្ថិតនៅស្រុកបរវេល ខេត្តបាត់ដំបង បច្ចុប្បន្ននេះនៅតែរក្សាបានទីផ្សារល្អមិនខុសពីឆ្នាំមុនៗ ខណៈមានការពេញនិយមពីប្រជាពលរដ្ឋជាច្រើនពីតាមបណ្តាខេត្តផ្សេងៗ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មុយ ចំរើន អាយុ៣៧ឆ្នាំ ជាអ្នក​ចិញ្ចឹម និងខ្វៃកណ្ដុរលក់ ស្ថិតនៅស្រុកបរវេល ខេត្តបាត់ដំបង បានប្រាប់ កម្ពុជាថ្មី ថា សម្រាប់ពេលបច្ចុប្បន្ននេះ របរចិញ្ចឹមនិងខ្វៃកណ្ដុររបស់លោក នៅតែរក្សាបានអតិថិជនច្រើនគួរសម មិនខុសអ្វីពីឆ្នាំមុនៗ។

លោកបន្តថា មូលហេតុដែលលោកនៅតែរក្សាបានអតិថិជនច្រើនដដែល ដោយសារតែកណ្ដុរខ្វៃរបស់លោកមានរសជាតិឆ្ញាញ់ និងមានអនាម័យស្អាត មិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។

ជារៀងរាល់ថ្ងៃ ចំរើន អាចខ្វៃកណ្ដុរលក់បានប្រមាណជាង២០គីឡូ ដោយក្នុងមួយគីឡូអាច​លក់ទៅកាន់ទីផ្សារបានចន្លោះពី ១០ដុល្លារ ទៅ១៥ដុល្លារ តាមតម្រូវការរបស់អតិថិជន។

ចំពោះទីផ្សារវិញ ចំរើន បានឱ្យដឹងទៀតថា កណ្ដុររបស់លោកជាទូទៅ មានអតិថិជនជួយគាំទ្រស្ទើរតែ ២៥ខេត្ត-ក្រុង តាមរយៈការបញ្ជាទិញតាមអនឡាញជារៀងរាល់ថ្ងៃ។

បើក្រឡេកទៅក្រោយបន្ដិច ចំរើន ជាអតីតពលករធ្វើការនៅប្រទេសថៃ តែដោយសារការតស៊ូ និងព្យាយាមអំណត់ក្នុងការងារទើបធ្វើឱ្យចំរើនបានវិវត្តខ្លួនមកជាអ្នកជំនាញចិញ្ចឹម និងខ្វៃកណ្ដុរលក់ដ៏ល្បីឈ្មោះមួយរូបប្រចាំខេត្តបាត់ដំបង។

គិតមកទល់ពេលនេះ មុខរបរចិញ្ចឹម និងខ្វៃកណ្ដុរ របស់ចំរើន មានរយៈពេល៦ឆ្នាំមកហើយ តែអ្វីដែលជាក្ដីសង្ឃឹមរបស់លោក ទៅថ្ងៃខាងមុខ អតីតពលកររូបនេះ ក៏មានគម្រោងចង់បង្កើតកសិដ្ឋានរបស់លោកឱ្យចេញទៅជាភោជនីយដ្ឋានតូចមួយ ដើម្បីទទួលភ្ញៀវ និងអាចអញ្ជើញមកទស្សនាកម្សាន្តអំពីការចិញ្ចឹមសត្វក្នុងកសិដ្ឋាន ព្រមទាំងអាចភ្លក្សរសជាតិកណ្ដុរខ្វៃដ៏មានរសជាតិឆ្ងាញ់ បានថែមទៀតផង៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣ នាទីutes មុន

Cristian ចាត់​ទុក​ការ​ស្នាក់​នៅ​កម្ពុជា​លើស​ពី​បាល់ទាត់

ព័ត៌មានជាតិ៦ នាទីutes មុន

​​បំពាក់ភ្លើង​សូឡា​​​តាម​ផ្លូវ​ជាតិលេខ ៦ ពី​​ព្រំប្រទល់​ខេត្តកំពង់ចាមដល់​ខេត្តសៀមរាប សម្រួល​ធ្វើ​ដំណើរ​ពេលយប់ដល់​ពលរដ្ឋ​

សេចក្ដីជូនដំណឹង៧ នាទីutes មុន

រីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អ្នក​ស្លាប់​ព្រោះ​រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា មាន​លើស​ពី ៣ ០០០​នាក់​ហើយ

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ពិភពលោកបង្ហាញសាមគ្គីភាព សម្រុកបញ្ជូនក្រុមសង្គ្រោះនិងជំនួយមនុស្សធម៌ ទៅមីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម