ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាមស្នើ ធនាគារជាតិនៃកម្ពុជាផ្តល់ទិន្នន័យដើម្បីបង្ការបំណុលវ័ណ្ឌករបស់ពលរដ្ឋខ្លួន
កំពង់ចាម៖ លោក អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាមបានស្នើធនាគារជាតិនៃកម្ពុជាផ្តល់ទិន្នន័យ និងផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ដើម្បីគ្រប់គ្រងឲ្យទាន់ពេលវេលាចំពោះប្រជាពលរដ្ឋដែលជំពាក់បំណុលដើម្បីជួយទប់ស្តាត់ការជំពាក់បំណុលដែលប្រជាពលរដ្ឋខ្ចីនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនកន្លែងចៀសវាងបំណុលវ័ណ្ឌក។

ការស្នើរបស់លោកអភិបាលខេត្តធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងាររបស់រដ្ឋបាលខេត្តកំពង់ចាម ជាមួយ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា បានស្វាគមន៍ចំពោះការផ្តល់ទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា អំពីប្រជាពលរដ្ឋដែលបានខ្ចីប្រាក់ពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនកន្លែង ធ្វើឲ្យពួកគាត់ធ្លាក់ចូលក្នុងវិបត្តិបំណុល គ្មានលទ្ធភាពសងប្រាក់ត្រឡប់ទៅម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញ ដូច្នេះ រដ្ឋបាលខេត្ត នឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយធានាគារជាតិនៃកម្ពុជា ដើម្បីរកច្រកដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
លោកថា៖ «ដើម្បីឈានទៅគ្រប់គ្រងដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលខេត្តស្នើរសុំឲ្យធនាគារជាតិនៃកម្ពុជា ជួយរាយការណ៍ ចំពោះ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណា ដែលនៅតែបន្តឲ្យប្រជាពលរដ្ឋខ្ចីប្រាក់លើសពីសមត្ថភាពសងរបស់ខ្លួន រដ្ឋបាលខេត្តនឹងធ្វើការណែនាំ និងដាក់វិធានវិន័យរដ្ឋបាល ចំពោះម្ចាស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលប្រតិបត្តិលើសពីគោលការណ៍របស់ធនាគារជាតិនៃកម្ពុជា»។

លោកស្រីបណ្ឌិត ជា សិរី មានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធ្វើការបន្ធូរបន្ថយលក្ខខណ្ឌ និងសម្រួលដល់ការរៀបចំឥណទានឡើងវិញ សម្រាប់អតិថិជន ដូចនេះ ធនាគារជាតិនៃកម្ពុជា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលទិញផ្ទះបង់រំលស់ផ្ទាល់ពីបុរីដែលមានអត្រាការប្រាក់ខ្ពស់ ងាកមកខ្ចីសាច់ប្រាក់ពីធនគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅបង់ផ្ដាច់វិញ ដើម្បីទទួលបានការប្រាក់ទាប។

លោកស្រីបណ្ឌិត បានបញ្ជាក់បន្ថែមថា ផែនការបន្ត ធនាគារជាតិនៃកម្ពុជា នឹងស្វែងរកដំណោះស្រាយ សម្រាប់ប្រជាកសិករដែលកម្ចីប្រាក់ពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយកមកទិញជី និងសម្ភារៈបំរើវិស័យកសិកម្ម ឲ្យមានការបញ្ចុះអត្រាការប្រាក់ទាប នាពេលខាងមុខ៕
អត្ថបទនិងរូបភាព៖ឡេក ចាន់ពេជ្រ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង