Connect with us

សេដ្ឋកិច្ច

កម្ពុជាដាក់ទិសដៅ ដឹកអ្នកដំណើរតាមផ្លូវអាកាស ៧,៥ លាននាក់នៅឆ្នាំ ២០២៥

បានផុស

នៅ

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានដាក់ចេញ​នូវ​ទិស​ដៅដឹកអ្នកដំណើរតាមផ្លូវអាកាសឱ្យបានចំនួន ៧,៥ ​លាននាក់ និងទំនិញ ៨០ ពាន់តោន ​នៅក្នុងឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីលើកឡើងនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារអាកាសចរណ៍ស៊ីវិលឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ នៅថ្ងៃទី ១១ ខែមីនានេះ។

លោក ម៉ៅ ហាវណ្ណាល់ មានប្រសាសន៍ថា វិស័យអាកាសចរណ៍ស៊ីវិល នៅតែបន្តទទួលផលប្រយោជន៍នៃកេរ្តិ៍ដំណែល ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងទស្សនៈវិស័យវែងឆ្ងាយ​​របស់​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ក្នុងការដាក់​ឱ្យអនុ​វត្ត​គោល​នយោ​បាយបើកចំហជើងមេឃ នៅក្នុងឆ្នាំ១៩៩៩ និងកំពុងបន្តអនុវត្ត​ក្រោមការដឹកនាំប្រកប​ដោយ​​​គតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់សម្តេច​ម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ដោយបានជួយ​ជំរុញឱ្យ​មានសន្ទុះរីកចម្រើនដល់ការដឹកជញ្ជូនតាមផ្លូវអាកាស ហើយឆ្លើយតបតម្រូវការ ទេស​ចរណ៍ ធុរកិច្ច ពាណិជ្ជកម្ម និងការផ្សារភ្ជាប់ទំនាក់ទំនងសង្គម-វប្បធម៌កម្ពុជាទៅកាន់អន្តរជាតិ និងអន្តរជាតិ​មក​កាន់​កម្ពុជា។

លោក ម៉ៅ ហាវណ្ណាល់ បញ្ជាក់ថា៖ «រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កំពុងអនុវត្ត​តាមផែន​ការរបស់រាជរដ្ឋាភិ​បាល​នីតិកាលទី៧ ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលវិស័យអាកាសចរណ៍ស៊ីវិល ស្ថិតនៅក្នុងបញ្ចកោណទី២ ការធ្វើពិពិធកម្ម​សេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង និងមុំទី២ ការលើកកម្ពស់ការតភ្ជាប់ និងការបង្កើន​ប្រសិទ្ធ​ភាពនៃវិស័យដឹកជញ្ជូន ឡូជីស្ទីក វិស័យ ថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល»។

យោងតាមអាកាសចរណ៍ស៊ីវិល នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានអ្នកដំណើរចេញ-ចូលតាម​ផ្លូវ​​អា​កាសចំនួន ៦,២៤ លាននាក់ កើនឡើង ២២ ភាគរយ ធៀបនឹងឆ្នាំ ២០២៣។

វិស័យទេសចរណ៍កម្ពុជាបានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិចំនួន ៦,៧លាននាក់ កើនឡើង ២៣ ភាគរយ ធៀបនឹងឆ្នាំ២០២៣ និង កើនឡើង១,៤% ធៀបនឹងឆ្នាំ២០១៩។

ដោយឡែកក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស ទើបតែងើបវិញជាលំដាប់បានប្រមាណជាង ៦៨% តែប៉ុណ្ណោះ នៅក្នុងឆ្នាំ ២០២៤ បើធៀបទៅនឹងស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម