Connect with us

សេដ្ឋកិច្ច

កម្ពុជានាំចេញទៅអាមេរិក សម្រេចបានទឹកប្រាក់ជាង $១,៦២ ពាន់លាន

បានផុស

នៅ

ក្នុងរយៈពេលពីរខែនៃដើមឆ្នាំ២០២៥នេះ ចាប់ពីខែមករា ដល់ខែ កុម្ភៈ ​ កម្ពុជាបាន​នាំចេញ​ទំនិញ​ទៅសហរដ្ឋអាមេរិកគិតជាទំហំ​ទឹក​ប្រាក់​​ប្រមាណជាង ១,៦២ ពាន់លានដុល្លារ កើនឡើង ២៥,៤ ភាគរយ បើ​ធៀ​ប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ទិន្ន​​ន័យ​របស់អគ្គនាយកដ្ឋាន​គយ និង​​រដ្ឋាករ​កម្ពុជា ​(GDCE) ចេញផ្សាយ​​នៅថ្ងៃ​ទី ១០​ ខែមីនា បង្ហាញថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-អាមេរិកសម្រេចបានទឹកប្រាក់សរុប ១,៦៧ ពាន់​លានដុល្លារ កើន ២៥,៧ ភាគរយ ក្នុងនោះទំនិញ​របស់កម្ពុជា​នាំចេញ​មាន​​ទំហំទឹកប្រាក់ ១,៦២ ពាន់លានដុល្លារ កើន ២៥,៤ ភាគរយ ចំណែក​ឯទំនិញ​នាំ​ចូល​ពីអាមេរិក មានទំហំទឹកប្រាក់ចំនួន ៤៨,៧៦ លានដុល្លារ កើនង ៣៤,៦ ភាគរយ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមានប្រសាសន៍ថា នៅឆ្នាំ ២០២៥ ពាណិជ្ជកម្ម្មកម្ពុជានៅ​តែមាន​ភាព​ល្អ​ប្រសើរ ដោយសារការចុះបញ្ជីអ្នកវិនិយោគថ្មី កើនឡើង​រហូត​ដល់ជាង ២០០ ក្រុមហ៊ុន ដែលនាំទៅដល់ការកើនឡើងនូវការផលិត និងការនាំចេញក៏​មាន​ការ​កើន​ឡើង។

អ្នកឧកញ៉ា លឹម ហេងបញ្ជាក់ថា៖ «កត្តាដែលនាំឱ្យអ្នកវិនិយោគ និងការនាំចេញកើនឡើងដោយ​សារ​ស្ថិរភាព​នយោ​បាយ ច្បាប់វិនិយោគថ្មីមាន​ការលើកទឹក​ចិត្ត​ច្រើន ព្រមទាំងកត្តាទីផ្សារដែល​កម្ពុជា​យើងមានទីផ្សារសេរីពាណិជ្ជកម្មកម្ពុជា-ចិន កម្ពុជា-កូរ៉េ ក៏ដូចជា RCEP ទន្ទឹមសង្គ្រាម​ពាណិជ្ជកម្ម​​អាមេរិក-ចិន កំពុងដំឡើងពន្ធដាក់គ្នាក៏ជាឱកាស​សម្រាប់​​កម្ពុជាទាក់ទាញអ្នក​វិនិយោគ​​​ដើម្បី​​ផលិតក្នុងការនាំចេញ»។

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជាមានប្រសាសន៍ថា កំណើន​សេដ្ឋ​កិច្ច​​កម្ពុជា​រំពឹងនឹងសម្រេចបាន ៦,២ ភាគរយ នៅឆ្នាំ ២០២៥​ ​ដែលគាំទ្រ​ជាចម្បង​ដោយកំណើន​ខ្ពស់​នៃការនាំចេញ ជាពិសេសផលិតផលកាត់ដេរ និងការបន្តងើបឡើងជា​លំដាប់​នៃវិស័យ​ទេសចរណ៍។

លោកស្រីបណ្ឌិត ជា សិរី មានប្រសាសន៍ថា៖ «សកម្មភាពសេដ្ឋកិច្ច នឹងបន្តគាំទ្រជា​ចម្បង​ដោយកំណើននៃការនាំចេញផលិតផលក្នុងវិស័យកម្មន្តសាលកាត់ដេរ និងការកើនឡើង នៃផលិត​ផល​កមន្តសាលមិនមែនកាត់ដេរ ស្របពេលដែលវិស័យទេសចរណ៍ និងកសិកម្មបន្តមានវឌ្ឍន​ភាព​ល្អ ទោះជាវិស័យសំណង់ និងអចលនទ្រព្យនៅទន់ខ្សោយ»។

យោងតាមក្រសួងពាណិជ្ជកម្មនៅក្នុងឆ្នាំ ២០២៤ ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជា សម្រេច​បាន​​នូវទំហំទឹកប្រាក់ជាង ៥៤,៧៤ ពាន់លានដុល្លារ មានការកើនឡើង ១៦,៩% ធៀប​នឹងឆ្នាំ ២០២៣។

ការនាំចេញទំនិញ​របស់​កម្ពុជា ​​មានទំហំទឹកប្រាក់ ២៦,១៩ ពាន់លានដុល្លារ កើន​ឡើង ១៥,៧% ចំណែកឯការនាំទំនិញចូល​មកវិញមាន​ទំហំ​ទឹកប្រាក់ ២៨,៥៤ ពាន់លាន​ដុល្លារ កើន ១៨%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម