ព័ត៌មានអន្ដរជាតិ
Facebook នឹងលុបវិដេអូផ្សាយផ្ទាល់ បន្ទាប់ពី ៣០ ថ្ងៃ នៅវៀតណាម
វេទិកាបណ្ដាញសង្គម Facebook គ្រោងនឹងចាប់ផ្តើមលុបវិដេអូឡាយ (ផ្សាយផ្ទាល់) លើសពី ៣០ ថ្ងៃ ក្នុងប្រទេសវៀតណាម ចាប់ពីខែមិថុនា ឬកក្កដា តទៅ ហើយបានជំរុញឱ្យអ្នកប្រើប្រាស់រក្សាទុកមាតិការបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

តាំងពីដើមខែនេះមក អ្នកប្រើប្រាស់ Facebook បានទទួលការជូនដំណឹងពីក្រុមហ៊ុន ដោយបញ្ជាក់ថា៖ «ចាប់ពីថ្ងៃទី ៦ ខែមិថុនា វិដេអូផ្សាយផ្ទាល់នៅលើ Facebook ដែលនៅយូរជាង ៣០ ថ្ងៃ នឹងត្រូវដកចេញ»។ អ្នកប្រើប្រាស់ខ្លះថា Facebook ទុកពេលរហូតដល់ខែកក្កដា។
វេទិកាបណ្ដាញសង្គមដដែល បានណែនាំអ្នកប្រើប្រាស់ឱ្យទាញយក ផ្ទេរ ឬបំប្លែងវិដេអូផ្សាយផ្ទាល់របស់ពួកគេទៅជា Reels ដើម្បីរក្សាទុក។ អ្នកប្រើប្រាស់អាចពន្យាពេលការលុបរហូតដល់ ៦ ខែ។ បន្ទាប់ពីរយៈពេលនោះ ប្រសិនបើមិនមានសកម្មភាពណាមួយទេ វិដេអូផ្សាយបន្តផ្ទាល់ចាស់ៗរបស់ពួកគេ នឹងត្រូវបានលុបចេញជាអចិន្ត្រៃយ៍។
គួរគូសបញ្ជាក់ថា Facebook បានចាប់ផ្តើមអនុវត្តគោលការណ៍ «លុបចេញក្រោយ ៣០ ថ្ងៃ» របស់ខ្លួននៅលើទំព័រផ្ទាល់ខ្លួន និងទំព័រអ្នកគាំទ្រ (fan pages) ក្នុងខែកុម្ភៈ។ ក្រុមហ៊ុនបាននិយាយក្នុងសេចក្តីប្រកាសថ្ងៃទី ១៨ ខែកុម្ភៈ ថា៖ «ដោយសារតែការចូលមើលវិដេអូផ្សាយផ្ទាល់ភាគច្រើន កើតឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ដំបូងនៃការផ្សាយ យើងនឹងធ្វើបច្ចុប្បន្នភាពអំពីរយៈពេល ដែលវិដេអូផ្សាយផ្ទាល់ អាចរក្សាទុកបាននៅលើ Facebook»៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ