ព័ត៌មានអន្ដរជាតិ
ការនាំចេញទំនិញកសិកម្មវៀតណាម កើនខ្ពស់បំផុតក្នុងរយៈពេល៥ឆ្នាំ
ទិន្នន័យពីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ដែលចេញផ្សាយកាលពីថ្ងៃអង្គារ បានឱ្យដឹងថា ការនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាម បានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៥ ឆ្នាំ នៅខែមករា-កុម្ភៈ ឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ចំណូលនៃការនាំចេញ បានកើនឡើងដល់ ៩,៣៨ ប៊ីលានដុល្លារ ក្នុងកំណើនប្រមាណ ៨,៣ ភាគរយ ឆ្នាំលើឆ្នាំ ខណៈគិតតែក្នុងខែកុម្ភៈ ការនាំចេញសម្រាប់វិស័យដដែល បានហក់ឡើងខ្ពស់ខ្លាំងដល់ប្រមាណ ៤,៤ ប៊ីលានដុល្លារ ឬ ៣២,៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លើសពីនេះ ទិន្នន័យបង្ហាញផងដែរថា អតិរេកពាណិជ្ជកម្មពីវិស័យកសិកម្ម បានឈានដល់ ២,០៥ ប៊ីលានដុល្លារ ក្នុងរយៈពេល២ខែដើមឆ្នាំដដែល។

អ្នកជំនាញមើលឃើញថា ការកើនឡើងនៃការនាំចេញរបស់វៀតណាម កើតចេញពីកំណើននៃផលិតកម្មក្នុងស្រុក ក៏ដូចជាកំណើននៃតម្រូវការសកល ទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចូលទៅក្នុងភាពស្រពិចស្រពិលក៏ដោយ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម លោក Đỗ Đức Duy បានគូសបញ្ជាក់អំពីតួនាទីសំខាន់នៃវិស័យនេះ ក្នុងការទ្រទ្រង់កំណើនការនាំចេញរបស់ប្រទេស។ លោកបានជំរុញឲ្យមានការខិតខំប្រឹងប្រែងក្នុងការទាញយកសន្ទុះនេះ ខណៈធានាថា ការរៀបចំរចនាសម្ព័ន្ធរបស់ក្រសួងមិនរំខានដល់ផលិតកម្ម ឬជីវភាពរស់នៅឡើយ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី