Connect with us

សេដ្ឋកិច្ច

ថ្ងៃរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត នឹងកើតមានសប្ដាហ៍ក្រោយ

បានផុស

នៅ

ក្រសួងទេសចរណ៍បានប្រកាសថា បាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរនឹងកើតឡើងនៅចន្លោះថ្ងៃទី២១ ដល់២៣ ខែមីនា ឆ្នាំ ២០២៥ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍បញ្ជាក់ថា៖ «ព្រឹត្តិការណ៍សមរាត្រី Equinox Angkor ដែលត្រូវបានគេស្គាល់ថាជាបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ បានស្តែងឱ្យឃើញពីលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ក្នុងការគិតគូរពីប្លង់ ស្ថាបត្យកម្ម ប្លង់សាងសង់ប្រាសាទ ការរៀបចំដីធ្លី ការគន់គូរតាមគណិតវិទ្យា ការគិតគូរពីដំ​ណើរ​តារាសាស្ត្រ រួមផ្សំ ជាមួយជំនឿ ដែលបង្កើតបានជាបាតុភូតរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្តនេះឡើង»។

ប្រភពដដែលបានឱ្យដឹងថា ព្រឹត្តិការណ៍សមរាត្រី Equinox Angkor តែងកើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ ដោយលើកទី១ គឺសមរាត្រី រដូវប្រាំង (Vernal Equinox) អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២១ ដល់២៣ ខែមីនា នៅវេលាម៉ោង ៥:០០ព្រឹក ដល់ម៉ោង៦:៣០ព្រឹក និងលើកទី២ គឺសមរាត្រីរដូវវស្សា (Autumnal Equinox) អាចនឹងកើតឡើង​​ក្នុងខែកញ្ញា។

ព្រឹត្តិការណ៍សមរាត្រី Equinox Angkor គឺជាព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតមួយ ដែលទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិពីគ្រប់ទិសទី មកប្រជុំគ្នានៅមុខច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត ដើម្បីទស្សនា និងផ្តិតយករូបភាព​ពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

ក្រសួងក៏អំពាវនាវឱ្យសាធារណជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ចូលរួម ទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនិងចូលរួមផ្សព្វផ្សាយអំពីទេសចរណ៍កម្ពុជាទាំងអស់គ្នាស្របតាមពាក្យស្លោក “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” និង “ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

គោលនយោបាយ​កាតាលីករសកល​អាស៊ី-ប៉ាស៊ីហ្វិក គឺ​ជា​អាទិភាព​ដ៏​សំខាន់​ ដើម្បី​ចូលរួម​លើក​កម្ពស់​វិស័យ​ការងារ និងកិច្ចគាំពារសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក​ ប៉ែន​ បូណា​ ៖​ មនុស្សទ្រុស្តប្រយោជន៍ជាតិបង្ហាញធាតុពិតឱ្យយើងបានឃើញយ៉ាងច្បាស់ក្រឡែត

ព័ត៌មានជាតិ២ ម៉ោង មុន

លោក គន់ គីម ៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបង្ការទប់ទល់ពីចម្ងាយ

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

ព័ត៌មានជាតិ៦ ម៉ោង មុន

USAID ​ដក​ថយ ​ជា​របត់​សម្រាប់​ NGOs និង ​CBOs​ នៅ​កម្ពុជា​

Sokha Hotels

ព័ត៌មានពេញនិយម