Connect with us

ព័ត៌មានជាតិ

កម្ពុជារកចំណូលបានជាង $ ១០៦ លាន ពីការនាំចេញជ័រកៅស៊ូក្នុងរយៈពេល២ខែដើមឆ្នាំនេះ

បានផុស

នៅ

ប្រទេសកម្ពុជាបានធ្វើការនាំចេញជរ័កៅស៊ូ​ចំនួន៥៤ ៥៨៧តោន ​ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៥នេះ ដោយថយចុះ​៦,៣០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ខណៈតម្លៃនាំចេញសរុបសម្រេចបានជាង១០៦លានដុល្លារ ដកើនឡើង ២៦,​៦៥%ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានកៅស៊ូ បរិមាណបញ្ចេញលក់ជ័រកៅស៊ូគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ (រយៈពេល២ខែ) មានចំនួន៥៤ ៥៨៧តោន បានថយចុះចំនួន៣ ៦៧២តោន ស្មើនឹង៦,៣០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។​ ក្នុងនោះបរិមាណបញ្ចេញលក់ឈើកៅស៊ូក្នុងខែកុម្ភៈ ឆ្នាំ២០២៥ មានចំនួន១ ៧៨៥ម៉ែត្រគីប និង បរិមាណបញ្ចេញលក់ឈើកៅស៊ូគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ មានចំនួន៣ ៧៣១ម៉ែត្រគីប ។

ចំពោះចំណូលពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងរយៈពេល២ខែឆ្នាំនេះមានចំនួនជាង១០៦ លានដុល្លារ​បាន កើនឡើងចំនួន២៦,៦៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។​ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូមានចំនួន១០៥ ១២០ ២៣៤ដុល្លារ  និងចំណូលពីការនាំចេញឈើមានចំនួន ៩៦៨ ៥៣០ដុល្លារ។

ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ តម្លៃលក់ជ័រកៅស៊ូគិតជាមធ្យមគឺ ១ ៩០៧ដុល្លារ/តោន បានថយចុះចំនួន២៦ ដុល្លារ/តោន ស្មើនឹង១,៣៤% ធៀបនឹងខែមុន ប៉ុន្តែបានកើនឡើងចំនួន៤៤១ដុល្លារតោន ស្មើនឹង៣០,១% ធៀបនឹង ខែកុម្ភៈ ឆ្នាំ២០២៤ ដែលគិតជាមធ្យមគឺ ១ ៤៦៦ដុល្លារ/តោន។

លោក ​ម៉ែន ​សុភក្តិ ​ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជាប្រាប់កម្ពុជាថ្មី កាលពីពេលថ្មីៗ​នេះថា ស្ថានភាពនៃការនាំចេញជ័រកៅស៊ូ និងតម្លៃកៅស៊ូល្អប្រសើរតាំងពីឆ្នាំ ២០២៤ ដោយសារ​តែស្ថានភាពអាកាសធាតុ។

លោក ​ម៉ែន ​សុភក្តិលើកឡើងថា៖ «កាលពីខែវស្សា អាកាសធាតុមានការប្រែប្រួលខ្លាំង ដោយ​មាន​ការធ្លាក់​ភ្លៀងរំខានទៅ​លើចម្ការ ទៅដល់ការចៀរជ័រ ដែលធ្វើឱ្យយកជ័រមិនបានពីចម្ការមក អញ្ចឹងហើយ ការផលិត និងការផ្គត់ផ្គង់ទៅលើទីផ្សារហាក់ដូចជាមានការថយចុះ ដែលជាកត្តា​មួយ​​ជំរុញឱ្យតម្រូវការកើនឡើង ដែលធ្វើឱ្យតម្លៃកើនឡើងផងដែរ»។

លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា តម្រូវការកៅស៊ូនៅកម្ពុជាកំពុងតែកើនឡើងខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិត និងកែច្នៃកង់ឡាននៅកម្ពុជា ដែលសព្វថ្ងៃមានចំនួន៣ និងកើនឡើងបន្ថែមទៀត។

លោកថា៖«ការណ៍នេះ ទាមទារឲ្យកម្ពុជារៀបចំខ្លួនឲ្យបានរួចរាល់ ជាពិសេសស ត្រូវមានកម្លាំងពលកម្មដែលមានជំនាញចៀរជ័រកៅស៊ូច្បាស់លាស់ ទើបអាចឈានទៅអភិវឌ្ឍវិស័យកៅស៊ូនៅកម្ពុជាបានជោគជ័យ»។

​លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ ​បានឱ្យដឹងថា ផលិតផលជ័រកៅស៊ូសម្រេចបានជាង ៤០ ម៉ឺនតោន (៤០៧ ២០៩) នៅក្នុងឆ្នាំ ២០២៤ កើន ៣,៩៣% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះនាំចេញបាន ៣៣ ម៉ឺន ៨ ពាន់តោន ដែលនាំឱ្យកម្ពុជារកចំណូលបានជាង ៦៧១ លានដុល្លារ កើន ៣៦,៣៨%។

កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបជាង៤២ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួនជាង៣៣ម៉ឺនហិកតា និងផ្ទៃដីថែទាំមានចំនួនជាង ៩ ម៉ឺនហិកតា។ សម្រាប់ផ្ទៃដីកៅស៊ូកសិឧស្សាហកម្មមានចំនួនជាង២២ម៉ឺនហិកតា និងផ្ទៃដីកៅស៊ូគ្រួសារមានចំនួនជាង ២០ ម៉ឺនហិកតា។ នេះបើ​យោងតាមអគ្គនាយកដា្ឋនកៅស៊ូ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម