Connect with us

សេដ្ឋកិច្ច

កម្ពុជារកចំណូលបានជាង $៤០០ លាន ពីការនាំចេញស្រូវ-អង្ករនា២ខែដំបូងឆ្នាំ ២០២៥

បានផុស

នៅ

នៅក្នុងរយៈពេល ២​ខែ​ ដំបូង ​ដើម​ឆ្នាំ២០២៥ កម្ពុជា​សម្រេច​បាន​ការនាំចេញអង្ករជាង ១៣ ម៉ឺនតោន (១៣៥ ០៧៤)​ គិតជា​ទឹក​ប្រាក់​បាន​ចំនួន ១០៦ លាន​ដុល្លារ​ ខណៈស្រូវចំនួន ១,៣៩ លានតោន គិតជាទឹកប្រាក់ជាង ៣១៣ លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ទិន្នន័យ​ដែល​ចេញ​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម​ បង្ហាញថា ​កម្ពុជាសម្រេចបានការនាំចេញអង្ករ​ចំនួន ១៣៥ ០៧៤ តោន នៅក្នុងរយៈពេល ២ ខែ​ដើមឆ្នាំ ២០២៥នេះ ពោលគឺនាំចេញតាមរយៈក្រុមហ៊ុនចំនួន ៤៤ ទៅកាន់គោល​ដៅចំនួន ៥១។

ក្នុងនោះ​ទៅកាន់បណ្តាប្រទេស​នៅក្នុងតំបន់អឺរ៉ុបចំនួន ​២៥ ​បានបរិមាណអង្ករចំនួន ៧៣ ០៤៨ តោន គិត​ជាទឹកប្រាក់​ចំនួន ៥៨.៥៣​ លានដុល្លារសហរដ្ឋអាមេរិក។

កម្ពុជាក៏បាននាំ​ចេញ​ទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន ១៦ ៥០០ តោន គិត​ជា​ទឹកប្រាក់ចំនួន ១០,៤៧ លានដុល្លារ​, ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៤ ប្រទេស បាន​​ចំនួន  ២៣ ២៩៧ តោន​ គិត​ជាទឹក​ប្រាក់ចំនួន ១៦,៦៦ លានដុល្លារ និង​នាំ​ចេញ​ទៅកាន់គោលដៅ ២០ ប្រទេសផ្សេង​ទៀតមាន អាហ្វ្រិក មជ្ឈិម​បូព៌ា អាមេរិក កាណាដា អូស្ត្រាលី និង​ញ៉ូហ្សេឡេន បាន​ចំនួន ២២ ២២៩ តោន ដែល​គិតជាទឹកប្រាក់ចំនួន ១៩,៨៧ លានដុល្លារ។

កម្ពុជានាំ​ចេញប្រភេទអង្ករមួយចំនួនដូចជា អង្ករ​ក្រអូបចំនួន ៨៦.០៣%, ប្រភេទ​អង្ករស ធម្មតា​ ៨.៦៥%, អង្ករចំហ៊ុយ ២.៩៩%, អង្ករសរីរាង្គចំនួន ១.៨៧%  និងអង្ករផ្សេងៗចំនួន ០.៤៦% ។

ប្រទេស​កម្ពុជា ​ក៏​បាន​នាំ​ចេញ​ស្រូវ​ចំនួន ១ ៣៩២ ១១៥ តោន​ស្រូវ​សើម ដែល​គិត​ជា​ទឹក​ប្រាក់​​បាន​ប្រមាណ ៣១៣ លាន​ដុល្លារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម