Connect with us

ព័ត៌មានអន្ដរជាតិ

EU ប្រកាសសងសឹក ក្រោយពន្ធ​ ត្រាំ លើ​ដែកថែប និងអាលុយមីញ៉ូម ​ចូលជាធរមាន ​

បានផុស

នៅ

សហភាពអឺរ៉ុប​បាន​ប្រកាស​ពន្ធ​សងសឹក​លើ​ទំនិញ​នាំចូល​ពីសហរដ្ឋ​អាមេរិក​ ក្រោយ​ពេល​វិធានការពន្ធ ២៥ ភាគរយ លើ​ដែកថែប និងអាលុយមីញ៉ូមនាំចូល​របស់​ប្រធានាធិបតីសហរដ្ឋអាមេរិក​ ដូណាល់ ត្រាំ ចូលជាធរមាន​ជាផ្លូវការនៅថ្ងៃពុធ​នេះ។ នេះបើតាម​ការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​វិវត្តចុង​ក្រោយ​នេះ បង្ហាញ​ពី​ភាព​កាន់តែតាន​តឹង​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​ពិភព​លោក​ ក្រោម​វិធានការពន្ធ ដែល​បំផ្ទុះឡើង​ដោយ​លោក ត្រាំ​ ដែល​កំណត់​​ពន្ធផលិតផលដែកថែប និងអាលុយមីញ៉ូម នាំចូល​ពីគ្រប់ប្រទេស​ទាំងអស់ រួមទាំង​សម្ព័ន្តមិត្តកាណាដា សហភាពអឺរ៉ុប និង​អូស្រ្តាលី ជាដើម​។

សហភាពអឺរ៉ុប​បាន​ឆ្លើយតប​ភ្លាមៗ ដោយ​ប្រកាស​ថា ខ្លួននឹងដាក់ពន្ធប្រឆាំងលើទំនិញអាមេរិកចំនួន ២៦ ប៊ីលានអឺរ៉ូ (២៨,៣៣ ប៊ីលានដុល្លារ) ​ដោយ​ចូលជាធរមាន​នៅ​ខែមេសា។

គណៈកម្មការអឺរ៉ុប បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍​ថា វិធានការសងសឹក​របស់​ប្លុក ត្រូវបានរៀបចំឡើងដើម្បី «ការពារអាជីវកម្មអឺរ៉ុប កម្មករ និងអ្នកប្រើប្រាស់ពីផលប៉ះពាល់នៃការរឹតបន្តឹងពាណិជ្ជកម្មដែលមិនសមហេតុផលទាំងនេះ»។

ប្រទេសកាណាដា អង់គ្លេស និងអូស្ត្រាលី ក៏បានរិះគន់វិធាន​ការ​ពន្ធលើ​ទំនិញ​លោហៈធាតុដដែលនេះផងដែរ​ ដោយ​កាណាដាកំពុងពិចារណា​ពន្ធឆ្លើយតប​ ខណៈ​រដ្ឋមន្ត្រីជំនួញ​ និងពាណិជ្ជកម្មអង់គ្លេស លោក​ Jonathan Reynolds បាននិយាយថា អង់គ្លេស​កំពុង​គិតគូរពីជម្រើសទាំងអស់​ដែល​ខ្លួន​មាន​ ដើម្បីឆ្លើយតបជាប្រយោជន៍ជាតិ។

ចំណែក​ឯ​នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese វិញ បាននិយាយថា ការដាក់ពន្ធរបស់ ត្រាំ គឺជា​ ទង្វើ «អយុត្តិធម៌ទាំងស្រុង​ និងប្រឆាំងនឹងស្មារតីនៃមិត្តភាពដ៏យូរអង្វែងរបស់ប្រទេសទាំង២»។ យ៉ាងណាមិញ លោក​បញ្ជាក់ថា​ អូស្រ្តាលីនឹង​មិនដាក់ពន្ធឆ្លើយតបនោះទេ។ ​

លោក Albanese បានប្រាប់អ្នកយកព័ត៌មានថា៖ «ពន្ធគយ និង​កំណើន​នៃភាពតានតឹងពាណិជ្ជកម្ម គឺជាទម្រង់នៃការប៉ះពាល់ដល់សេដ្ឋកិច្ចខ្លួនឯង និងជារូបមន្តសម្រាប់កំណើនសេដ្ឋកិច្ចយឺតយ៉ាវ​ និងអតិផរណាខ្ពស់។​ អ្នកប្រើប្រាស់ជាអ្នកចំណាយ​លើបញ្ហា​នេះ»។

គេ​មើលឃើញថា​ កាណាដា ដែលជាប្រទេស​ផ្គត់ផ្គង់ដែកថែប​ និងអាលុយមីញ៉ូមដ៏ធំបំផុតសម្រាប់​អាមេរិក នឹង​ទទួល​រង​ផល​ប៉ះពាល់ខ្លាំង​ជាងគេ ហើយបន្ទាប់មកគឺប្រេស៊ីល ម៉ិកស៊ិក ​កូរ៉េខាងត្បូង និងវៀតណាម ជាដើម។ ​ចិន​ ដែលជាប្រភព​ផ្គត់ផ្គង់អាលុយមីញ៉ូម និងផលិតអាលុយមីញ៉ូម ធំបំផុតទី២ របស់​អាមេរិក ក៏រំពឹង​ពីផលប៉ះពាល់ផងដែរ ក៏ប៉ុន្តែ ប្រទេស​នេះ​បាន​ទទួល​រង​នូវ​វិធានការ​ពន្ធ​ពីមុន​រួច​មក​ហើយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានជាតិ២២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

ជីវិតកម្សាន្ដ៦ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ជីវិតកម្សាន្ដ២២ ម៉ោង មុន

គ្រួសារតារាស្រី អះអាងថា មានរូបភាពរសើបរវាង Kim Soohyun និង Kim Sae Ron ជាង200រូប ទុកជាភស្ដុតាង 

Sokha Hotels

ព័ត៌មានពេញនិយម