សេដ្ឋកិច្ច
រដ្ឋមន្ត្រីរ៉ែ ជំរុញឱ្យម្ចាស់ស្ថានីយប្រេងឥន្ធនៈ យកចិត្តទុកដាក់លើសុវត្ថិភាព
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានប្រាប់ឱ្យដឹងថា ក្រសួងរ៉ែ និងថាមពលនឹងបន្តផ្តល់សេវារដ្ឋបាលដែលមានភាពងាយស្រួល និងទឹកចិត្តដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នទាំងអស់ យកចិត្តទុកដាក់លើការងារសុវត្ថិភាព និងចូលរួមបំពេញនីតិវិធីស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសពីក្រសួងរ៉ែ ដើម្បីធានាបានការប្រកបអាជីវកម្មដោយសុវត្ថិភាព។

លោក កែវ រតនៈ បានលើកឡើងថា៖ «បងប្អូនដែលប្រកបរបរទទួលទានផ្នែហ្គារាស់សាំង ជាលក្ខណៈមីក្រូដែលគាត់ពិបាក ជួនកាលក្រដាសស្នាមគាត់អត់យល់ ឬមួយក៏គាត់ពិបាកធ្វើដំណើរមក ឬមួយក៏យ៉ាងម៉េច ឬមួយក៏គាត់អស់លុយ ហើយអស់លុយហ្នឹង អស់លុយក្រៅច្បាប់ ឬក្នុងច្បាប់ ខ្ញុំគិតថា នរណាក៏ចង់គោរពច្បាប់ដែរ ប៉ុន្តែមានតែប៉ុន្មានរឿង ដែលគេមិនធ្វើ ឬមួយយើងយកលុយក្រៅសេវា ដែលគេមិនចង់បង់ ឬមួយក៏បែបបទយើងស្មុគស្មាញដែលគ្នាមិនយល់ លំបាក»។
លោករដ្ឋមន្ត្រីក៏បានស្នើឱ្យមន្ត្រីក្រសួងរ៉ែ និងថាមពល ត្រូវមានឥរិយាបទទន់ភ្លន់ មើលកិច្ចការរបស់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ តាមនិតិវិធីរបស់គោលការណ៍ ហើយជួយសម្រួល ឱ្យអស់លទ្ធភាព ធ្វើឱ្យស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នបានបំពេញស្របតាមច្បាប់៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ