ព័ត៌មានជាតិ
កម្ពុជាស្នើដល់ក្រុមហ៊ុន ស៊ីភីរបស់ថៃ បង្កើនការដាក់លក់ផលិតផលក្នុងស្រុកក្នុងផ្សារ 7-Eleven
លោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានស្នើដល់ក្រុមហ៊ុនយក្សរបស់ថៃ CP ALL Cambodia បង្កើនការដាក់តាំងលក់ផលិតផលខ្មែរនៅក្នុងទីផ្សារ7-Eleven ឱ្យកាន់តែច្រើនបន្ថែមទៀតដើម្បីចូលរួមចំណែកដល់ផលិតកម្មក្នុងស្រុក ក៏ដូចជាជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា។

ការលើកសំណើររបស់លោករដ្ឋមន្រ្តីធ្វើឡើងក្នុងជំនួបជាមួយគណៈប្រតិភូមកពីក្រុមហ៊ុន ស៊ីភី (CP ALL Cambodia) កាលពីថ្ងៃទី១២ ខែមីនាក្នុងគោលបំណងបង្កើតកិច្ចសហការ ក្នុងការពង្រឹងសមត្ថភាព និងគុណភាពផលិតផលរបស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ឱ្យស្របតាមស្តង់ដារទីផ្សារ។

បើយោងតាមក្រសួង ក្រុមហ៊ុន CP ដែលដំណើរការផ្សារ 7-Eleven នៅកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការ ដាក់លក់ផលិតផលកម្ពុជា ដែលបច្ចុប្បន្នមានចំណែកប្រមាណ ១០% នៃផលិតផលដែលបានដាក់លក់នៅក្នុងផ្សារ 7-Eleven ហើយគ្រោងបង្កើនចំណែកលក់នេះ។
លោក ហែម វណ្ណឌី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនកសាងបណ្តាញធុរកិច្ចកាន់តែទូលំទូលាយជាមួយក្រុមហ៊ុនផលិតក្នុងស្រុកដែលមានសក្តានុពល តាមរយៈដៃគូ ដូចជាសហគ្រិនខ្មែរ ដើម្បីផ្តល់ការបណ្តុះបណ្តាល និងការណែនាំអំពីឧត្តមានុវត្តន៍ក្នុងការធ្វើនវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យា ដោយផ្តោតលើកិច្ចសហការការ និងសម្របសម្រួល ដើម្បីបំពេញតាមស្តង់ដារផលិតកម្មចំណីអាហារ។

លោករដ្ឋមន្ត្រីក៏បានជំរុញក្រុមហ៊ុនឱ្យបន្តលើកកម្ពស់ការចុះបញ្ជីផលិតផល (ច.ប.ផ) ជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា ដើម្បីធានាសុវត្ថិភាពចំណីអាហារ និងបង្កើតទំនុកចិត្តពីអ្នកប្រើប្រាស់។
ជាមួយគ្នានោះដែរ លោក ហែម វណ្ណឌីក៏បានជំរុញឱ្យក្រុមហ៊ុនឱ្យសាកល្បងប្រើប្រាស់សេវាតេស្តវិភាគផ្នែកគីមីអាហារនៅមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងសហការជាមួយវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ដែលអាចជួយដល់ការលើកកម្ពស់គុណភាព និងសុវត្ថិភាពចំណីអាហារ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ឱ្យផលិតផលក្នុងស្រុកឈានចូលក្នុងទីផ្សារបានកាន់តែទូលំទូលាយ៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៨ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន