សេដ្ឋកិច្ច
កសិករផ្អាកផលិតអំបិលមួយខែ រង់ចាំអាកាសធាតុអំណោយផល
សហគមន៍ផលិតអំបិលកំពត-កែប បានសម្រេចផ្អាកប្រតិបត្តិការរបស់ខ្លួនជាបណ្តោះអាសន្ន រយៈពេល ១ ខែ ដោយសារបញ្ហាអាកាសធាតុមិនអំណោយផលប៉ះពាល់ដល់ខ្សែចង្វាក់ផលិតកម្មអំបិលនៅដើមរដូវឆ្នាំនេះ។

លោក ប៊ុន ណារិន ប្រធានសមាគមផលិតអំបិលកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ នេះថា ផលិតកម្មអំបិលរដូវកាលថ្មី បានចាប់ផ្តើមតាំងពីខែតុលា ឆ្នាំ ២០២៤ មក ដែលគិតមកដល់ពេលបច្ចុប្បន្ននេះ គឺអាចប្រមូលផលបានខ្លះៗ សម្រាប់លក់នៅលើទីផ្សារ។
លោកបញ្ជាក់ថា ការប្រមូលផលផ្អាករយៈពេល ៣០ ថ្ងៃ ចាប់ពីចុងខែ កុម្ភៈ និងដើមខែមីនា ដោយសារអាកាសធាតុធ្លាក់ភ្លៀង។
បើតាមលោក ប៊ុន ណារិន ប្រសិនបើអាកាសធាតុអំណោយផលល្អ លោករំពឹងថា នឹងអាចផលិតអំបិលបានដល់ ១០ ម៉ឺនតោន នៅក្នុងឆ្នាំ ២០២៥។
លោក ប៊ុន ណារិន បញ្ជាក់ថា ទោះបីទិន្នផលកើនពិតមែន ប៉ុន្តែតម្លៃអំបិលបន្តធ្លាក់ចុះ ដែលតម្លៃជាមធ្យមអាចលក់បាន ៥ ពាន់រៀល ទៅ ៨ ពាន់រៀល ក្នុងមួយបាវ ៥០ គីឡូក្រាម នាពេលបច្ចុប្បន្ននេះ។

យោងតាមក្រសួងឧស្សាហកម្ម ផលិតកម្មអំបិលកម្ពុជាសម្រេចបានជាង ១៦ ម៉ឺនតោន (១៦៨ ៨៨២) នៅក្នុងឆ្នាំ ២០២៤ លើផ្ទៃដីស្រែអំបិលជិត ៤ ពាន់ហិកតា (៣ ៩៨៧) (កំពត ៣ ៤៨៩ហិកតា កែប ៤៩៧ហិកតា)។
កម្ពុជាមានក្រុមផលិតអំបិលចំនួន ១៩១ ក្រុម ក្នុងនោះខេត្តកំពតផលិតបាន ១២៨ ៤៧៤ តោន ខេត្តកែប ផលិតបាន ៤០ ៤០៨ តោន។ ការលក់ចេញបានចំនួន ៧៤ ១៨៥ តោន។
ក្នុងមួយឆ្នាំៗ កម្ពុជាត្រូវការអំបិលចន្លោះពី ៧-១០ ម៉ឺនតោន ដើម្បីបំពេញតម្រូវការក្នុងស្រុក។ ក្រៅពីផលអំបិលក្នុងស្រុក បណ្តាខេត្តនៅជាប់ព្រំដែនថៃ និងវៀតណាម ក៏តែងនាំចូលអំបិលមកដាក់លក់ផងដែរ ប៉ុន្តែនៅឆ្នាំ ២០២៤ ពុំមានការនាំអំបិលចូលពីបរទេសនោះទេ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ