ព័ត៌មានជាតិ
អាជ្ញាធរ ៖ខេត្តព្រះសីហនុកំពុងទទួលបានកំណើនខ្ពស់នៃការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានថ្លែងមកកាន់កម្ពុជាថ្មីថា ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចសកលហាក់សភាពមិនប្រាកដប្រជា និងបញ្ហានៃការកើតឡើងជាថ្មីនៃសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចជាពិសេសអាមេរិក និងចិន បណ្តាម្ចាស់រោងចក្រ និងសហគ្រាសនានាកំពុងធ្វើការផ្លាស់ប្តូរទិសដៅវិនិយោគរបស់ខ្លួនដើម្បីបញ្ជៀសហានិភ័យមកកាន់ខេត្តរបស់លោកកាន់តែមានកំណើនខ្ពស់ ។ ការបន្តអនុវត្តកម្មវិធីពិសេសជម្រុញវិនិយោគនៅខេត្តព្រះសីហនុសម្រាប់ឆ្នាំ២០២៥នេះទៀតក៏ជាបានកំពុងទាក់ទាញការវិនិយោគផងដែរ។

ភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្មបានងើបឡើងវិញជាថ្មី ចាប់តាំងពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ឡើងកាន់អំណាចជាថ្មីដោយបានបានដាក់ពន្ធ ២៥ ភាគរយ លើកាណាដា ម៉ិកស៊ិក និងចិន ដែលបង្កជាការសងសឹកពីកាណាដា និងចិន។
ពន្ធលើកាណាដា និងម៉ិកស៊ិក ត្រូវបានពន្យាពេលអនុវត្តរហូតដល់ខែក្រោយ ខណៈពន្ធ ២០ ភាគរយ លើទំនិញចិនត្រូវបានបន្ត។ យ៉ាងណាមិញ ពន្ធរបស់លោក ត្រាំ លើដែកថែប និងអាលុយមីញ៉ូមនាំចូលទាំងអស់ រំពឹងថានឹងចូលជាធរមានកាលពីថ្ងៃពុធ។

លោកបានមានប្រសាសន៍ថា ចាប់តាំងពីរាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីពិសេសជម្រុញវិនិយោគនៅខេត្តព្រះសីហនុនៅក្នុងឆ្នាំ២០២៤។ ហើយពេញ១ឆ្នាំ២០២៤ រដ្ឋាភាលបានអនុម័តគម្រោងវិនិយោគដែលមានស្រាប់ កម្រោងវិនិយោគដែលបង្កើតថ្មី គម្រោងវិនិយោគដែលពង្រីកថ្មី និងគម្រោងវិនិយោគដោយអគារជាប់គាំងមានទាំងអស់ប្រមាណ២១៣គម្រោង។
លោកថា៖«សម្មិទិផលនេះគឺយើងបានលើសការរំពឹងទុក។ ការណ៍នេះគឺលទ្ធផលដ៏ល្អមួយ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលបានសម្រេចពន្យាអនុវត្តកម្មវិធីពិសេសនេះរហូតដល់ឆ្នាំ២០២៥នេះបន្តទៀត ដោយបន្ថែម១ឆ្នាំទៀត។ ដូច្នេះសម្រាប់២ខែដើមឆ្នាំ២០២៥នេះ យើងមាន ៥៦គម្រោងបន្ថែមទៀតត្រឹមខែកុម្ភៈ»។

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ គិតត្រឹមខែ កុម្ភៈ ឆ្នាំ ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៦៩ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ចំនួន ៦,៦៦៩ លានដុល្លារអាមេរិក។
បើយោងតាមលោក ឡុង ឌីម៉ង់ សម្រាប់ស្ថានភាពបរិយាកាសវិនិយោគ និងចរន្តសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុចាប់តាំងពីចុងឆ្នាំ២០២៤ រហូតមកដល់ខែមីនានេះ លោកសង្កេតឃើញថាស្ថានភាពសេដ្ឋកិច្ចមានការរើបឡើងវិញផង និងមានការកើនឡើងនូវមុខសញ្ញាអាជីវកម្ម វិនិយោគ ក៏ដូចជាការដើរលេងកម្សាន្តរបស់ប្រជាពលរដ្ឋ និងអន្តរជាតិ ទាំងផ្នែកការងារ និងវិនិយោគ ការងារពាណិជ្ជកម្ម និងទេសចរណ៍។

លោកថា៖« យើងឃើញថាការងើបឡើងវិញច្រើនគួរជាទីកត់សម្គាល់។ ទន្ទឹមនឹងនោះលំហូរវិនិយោគដោយផ្ទាល់ពីក្រៅប្រទេស (FDI) ក៏មានការកើនឡើង ជាពិសេសស្របទៅនឹងនិន្នាការសេដ្ឋកិច្ចសកល ក៏ដូចជាសង្រ្គាមពាណិជ្ជកម្មការរើទីតាំងរបស់បណ្តាក្រុមហ៊ុនមួយចំនួនពីខាងក្រៅនោះក៏បានរៀបចំបង្កើតនូវរោងចក្រ សហគ្រាសនានានៅក្នុងខេត្តព្រះសីហនុយើងនេះដែរ»៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ