ព័ត៌មានអន្ដរជាតិ
វៀតណាមរំពឹងជំរុញការនាំចេញ ពីការបន្ថយរបាំងពាណិជ្ជកម្មកាណាដា
អ្នកជំនាញលើកឡើងថា ការផ្លាស់ប្តូរថ្មីៗរបស់ប្រទេសកាណាដាក្នុងគោលនយោបាយពាណិជ្ជកម្ម ដែលផ្តោតលើការកាត់បន្ថយរបាំងពាណិជ្ជកម្មក្នុងស្រុក ត្រូវបានគេរំពឹងថានឹងផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់ការនាំចេញរបស់វៀតណាម។ នេះបើតាមការចុះផ្សាយកាសែត Viet Nam News។

ទីប្រឹក្សាពាណិជ្ជកម្ម និងជាប្រធានការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅកាណាដា លោក Trần Thu Quỳnh បាននិយាយថា ខេត្ត និងដែនដីនានាក្នុងប្រទេសកាណាដា ឥឡូវនេះទទួលស្គាល់ការនាំចូលទៅវិញទៅមក ដោយបន្ធូរបន្ថយដំណើរការពាណិជ្ជកម្ម និងកាត់បន្ថយថ្លៃដើមទំនិញនាំចូលជាដើម។
នេះនឹងធ្វើឱ្យទំនិញវៀតណាមនាំចូលទៅកាណាដា កាន់តែមានតម្លៃសមរម្យ។ លោក Quỳnh បាននិយាយថា តួលេខពាណិជ្ជកម្មបង្ហាញពីកំណើននាំចេញរបស់វៀតណាមខ្ពស់ជាងការរំពឹងទុកនៅត្រីមាសចុងក្រោយឆ្នាំមុន ដែលជាធម្មតាវាជារយៈពេលខ្សោយសម្រាប់ការនាំចូលទូទៅទីផ្សារកាណាដា។ លោកថា ការនាំចូលរបស់កាណាដា ភាគច្រើនសកម្មនៅចន្លោះខែមិថុនា-ខែសីហា។
ការនាំចេញប្រចាំខែទៅកាន់ប្រទេសកាណាដាក្នុងត្រីមាសដដែល បានកើនឡើងប្រហែល ៥៧០-៥៩០ លានដុល្លារ ដែលជាកំណើន ២០ ភាគរយ ជាមធ្យម។ តួលេខប្រចាំខែទាំងនេះ តំណាងឱ្យកម្រិតខ្ពស់បំផុតនៃការនាំចេញទៅកាន់ប្រទេសកាណាដាពីវៀតណាម ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយ រាប់ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២២។

ការកើនឡើងនៃការនាំចូលនេះ អាចបង្ហាញថា អាជីវកម្មកាណាដាកំពុងរៀបចំសម្រាប់ការរំខានដែលអាចកើតមាននៅក្នុងពាណិជ្ជកម្ម រួមទាំងសង្រ្គាមពាណិជ្ជកម្ម ដែលកើតឡើងដោយសារតែវិធានការពន្ធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
លោក Quỳnh បានកត់សម្គាល់ថា និន្នាការនេះគួរតែត្រូវបានឃ្លាំមើលយ៉ាងដិតដល់ព្រោះវាបង្ហាញពីភាពរសើបរបស់ទីផ្សារកាណាដា ចំពោះការប្រែប្រួលពាណិជ្ជកម្មពិភពលោកនាពេលខាងមុខ។
លោករំពឹងថា នៅឆ្នាំ ២០២៥ កាណាដានឹងបន្តកែសម្រួលគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួន ដើម្បីដោះស្រាយទាំងកង្វល់ក្នុងស្រុក និងសម្ពាធពីខាងក្រៅ។ គំនិតផ្តួចផ្តើមដ៏សំខាន់មួយនោះ គឺយុទ្ធនាការលើកទឹកចិត្តប្រជាជនកាណាដាឱ្យផ្តល់អាទិភាពលើការប្រើប្រាស់ផលិតផលផលិតក្នុងស្រុក។
លោក Quỳnh ក៏បានគូសបញ្ជាក់ផងដែរថា គំនិតផ្តួចផ្តើមនេះ អាចផ្តល់ផលប្រយោជន៍ដោយប្រយោលដល់ពាណិជ្ជកម្ម និងការវិនិយោគរបស់វៀតណាម ប្រសិនបើបណ្ដាអាជីវកម្ម អនុវត្តតាមកិច្ចព្រមព្រៀងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ស្ដីអំពីប្រភពដើមផលិតផល ដើម្បីទទួលបានអត្ថប្រយោជន៍ពាណិជ្ជកម្ម៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី