ព័ត៌មានអន្ដរជាតិ
ត្រាំ គំរាមបង្កើនពន្ធ ក្រោយ EU សងសឹកជុំវិញពន្ធដែកថែប
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជាថ្មីម្ដងទៀតបានគំរាមបង្កើនពន្ធលើទំនិញរបស់សហភាពអឺរ៉ុប (EU) ក្រោយប្លុកជាសម្ព័ន្ធមិត្តមួយនេះបានចេញវិធានការពន្ធសងសឹកលើទំនិញអាមេរិកតម្លៃ ២៨,៣៣ ប៊ីលានដុល្លារ ដើម្បីជាការឆ្លើយតបទៅនឹងពន្ធ ២៥ ភាគរយ របស់ ត្រាំ លើដែកថែប និងអាលុយមីញ៉ូមនាំចូលពីគ្រប់ប្រទេសទាំងអស់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា លោកនឹងបង្កើនពន្ធឱ្យខ្ពស់ ប្រសិនបើ EU បន្តផែនការរបស់ខ្លួនក្នុងការបន្ថែមពន្ធលើទំនិញអាមេរិកចាប់ពីខែក្រោយទៅ។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្វីក៏ដោយដែលពួកគេបានគិត(ពន្ធ)លើយើង យើងនឹងគិតលើពួកគេឱ្យវិញ»។
គេមើលឃើញថា ពន្ធលើដែកថែប និងអាលុយមីញ៉ូមរបស់លោក ត្រាំ ដែលចូលជាធរមានកាលពីពុធ និងរួមចំណែកដល់ការផ្ទុះឡើងនៃសង្រ្គាមពាណិជ្ជកម្មពិភពលោកនោះ បានរងការរិះគន់ពីប្រទេសជាសម្ព័ន្ធមិត្តជុំទិស រាប់តាំងពី EU អូស្រ្តាលី រហូតដល់ជប៉ុន អង់គ្លេស និងកាណាដា។
កាណាដា ដែលជាប្រទេសផ្គត់ផ្គង់ដែកថែប និងអាលុយមីញ៉ូមដ៏ធំបំផុតសម្រាប់សហរដ្ឋអាមេរិក បានប្រកាសពន្ធសងសឹក ២៥ ភាគរយ លើដែកថែប និងអាលុយមីញ៉ូមអាមេរិកដូចគ្នា រួមជាមួយនឹងកុំព្យូទ័រ សម្ភារៈកីឡា និងផលិតផលផ្សេងៗទៀត ដែលមានតម្លៃសរុប ២០ ប៊ីលានដុល្លារ។ កន្លងមក កាណាដាបានដាក់ពន្ធដែលមានតម្លៃប្រហាក់ប្រហែលគ្នា លើទំនិញអាមេរិករួចហើយ ដើម្បីជាការឆ្លើយតបនឹងពន្ធលើទំនិញកាណាដាទូទៅរបស់ ត្រាំ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដា លោក Dominic LeBlanc បាននិយាយថា៖ «យើងនឹងមិនឈរដោយស្ងៀមស្ងាត់ឡើយ ខណៈឧស្សាហកម្មដែក និងអាលុយមីញ៉ូមដ៏ល្បីល្បាញរបស់យើង កំពុងត្រូវបានគេកំណត់គោលដៅដោយអយុត្តិធម៌»។
ក្រសួងការបរទេសចិនឯណោះវិញ បាននិយាយថា ចិននឹងការពារផលប្រយោជន៍របស់ខ្លួន ខណៈប្រធានខុទ្ទកាល័យជប៉ុន លោក Yoshimasa Hayashi បាននិយាយថា វិធានការពន្ធចុងក្រោយរបស់អាមេរិក អាចជះឥទ្ធិពលយ៉ាងសំខាន់លើទំនាក់ទំនងសេដ្ឋកិច្ចអាមេរិក និងជប៉ុន។
សម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិកផ្សេងៗ អង់គ្លេស និងអូស្ត្រាលី បានរិះគន់ពន្ធលើពន្ធដែកថែបដដែល ប៉ុន្តែច្រានចោលលើការដាក់ពន្ធសងសឹក ខណៈប្រេស៊ីល ដែលជាប្រទេសផ្គត់ផ្គង់ដែបថែបធំបំផុតទី២របស់អាមេរិក ក៏បានបញ្ជាក់ផងដែរពីការមិនសងសឹក៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី