ព័ត៌មានអន្ដរជាតិ
អេឡុន ម៉ាសក៍ ខាតបង់ទ្រព្យសម្បត្តិជាង ១០០ ប៊ីលានដុល្លារ រាប់តាំងពីដើមឆ្នាំ
មហាសេដ្ឋីកំពូលរបស់ពិភពលោក លោក អេឡុន ម៉ាសក៍ បានខាតបង់ទ្រព្យសម្បត្តិប្រមាណ ១១៣ ប៊ីលានដុល្លារ រាប់តាំងពីដើមឆ្នាំ។ នេះបើតាមទិន្នន័យសន្ទស្សន៍មហាសេដ្ឋី Bloomberg គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី ១៣ ខែមីនា នេះ។

ទ្រព្យសម្បត្តិរបស់លោក ម៉ាសក៍ ដែលជាម្ចាស់ក្រុមហ៊ុនអវកាស SpaceX និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានកើនដល់ចំណុចកំពូលប្រមាណ ៤៨៦ ប៊ីលានដុល្លារ នៅខែធ្នូ ឆ្នាំមុន ប៉ុន្តែទិន្នន័យចុងក្រោយបានបង្ហាញពីការធ្លាក់ចុះមកនៅត្រឹម ៣១៩ ប៊ីលានដុល្លារ។
គិតតែក្នុងថ្ងៃចន្ទ ដើមសប្ដាហ៍នេះ លោក ម៉ាសក៍ បានខាតបង់ទ្រព្យសម្បត្តិប្រមាណ ២៩ ប៊ីលានដុល្លារ នៅពេលដែលផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះរហូតដល់ ១៥ ភាគរយ ដែលជាការធ្លាក់ចុះធ្ងន់ធ្ងរបំផុតរាប់តាំងពីឆ្នាំ ២០២០។ យ៉ាងណាមិញ ផ្សារភាគហ៊ុននេះបានកើនឡើងវិញសម្រាប់ការជួញដូរនៅថ្ងៃអង្គារ និងថ្ងៃពុធ ប៉ុន្តែបើរាប់តាំងពីដើមឆ្នាំមក ភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះប្រមាណ ៣៩ ភាគរយ (គិតត្រឹមថ្ងៃពុធ)។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo Finance។

ការធ្លាក់ចុះនៃផ្សារភាគហ៊ុនរបស់ Tesla ដែលរួមចំណែកខ្លាំងដល់ការធ្លាក់ចុះនៃទ្រព្យសម្បត្តិរបស់លោក ម៉ាសក៍ នោះ ត្រូវបានរួមចំណែកដោយកត្តាច្រើនយ៉ាង ដែលក្នុងនោះរួម៖ ការធ្លាក់ចុះនៃការលក់រថយន្តអគ្គិសនី Tesla នៅអឺរ៉ុប និងនៅចិន កំណើននៃការប្រកួតប្រជែងពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដទៃ និងការជាប់ទាក់ទងរបស់លោក ម៉ាសក៍ នៅក្នុងនយោបាយសហរដ្ឋអាមេរិកជាដើម។
មែនទែនទៅ ទោះបីជាទ្រព្យសម្បត្តិរបស់លោក ម៉ាសក៍ ធ្លាក់ចុះជាង ១០០ ប៊ីលានក៏ដោយ លោកនៅតែជាមហាសេដ្ឋីកំពូលរបស់ពិភពលោក ខណៈមហាសេដ្ឋីពិភពលោកទី២ លោក Larry Ellison ដែលជាប្រធានក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧១ ប៊ីលានដុល្លារ (គិតត្រឹមថ្ងៃព្រហស្បតិ៍)៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល