Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី​កំណត់គោលដៅចម្រាញ់ប្រេង ១ លានបារ៉ែល/ថ្ងៃ

បានផុស

នៅ

រដ្ឋាភិបាលឥណ្ឌូណេស៊ី​បាន​ប្តេជ្ញាបង្កើនផលិតកម្មប្រេងឆៅ និងឧស្ម័នក្នុងស្រុក និងសាងសង់រោងចក្រចម្រាញ់ប្រេង ដែលមានសមត្ថភាព​ទាញ​យកប្រេងចម្រាញ់​​ ១ លាន​​បារ៉ែល​/ថ្ងៃ ចំពេលមាននិន្នាការធ្លាក់ចុះនៃ​ផលិតកម្ម​​ប្រេង និងឧស្ម័ន​នារយៈពេល​ប៉ុន្មានឆ្នាំថ្មីៗនេះ។ នេះបើតាម​ការចុះ​ផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ​​ Antara។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុរដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែឥណ្ឌូណេស៊ី លោក Yuliot Tanjung ​បាន​ថ្លែងឱ្យដឹង​កាលពីថ្ងៃពុធថា៖ «យើងកំពុងព្យាយាមបង្កើនផលិតកម្មក្នុងស្រុក ដោយការពន្លឿនការរុករក»។

លោកបានបន្ថែមថា តាមរយៈការបង្កើន​ការទាញ​យក​ប្រេង និងឧស្ម័ន រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​មានគោលបំណងទប់ស្កាត់​កំណើន​នៃការនាំចូលប្រេងឆៅពីបរទេស​ ដោយសារតែ​ការរីកចម្រើន​​នៃសមត្ថភាពចម្រាញ់​ក្នុងស្រុក​។

​មុន​ការឱ្យដឹង​របស់​លោក Yuliot រដ្ឋមន្ត្រីថាមពល និងធនធានរ៉ែ លោក Bahlil Lahadalia បានប្រកាសពីផែនការរបស់រដ្ឋាភិបាលក្នុងការសាងសង់រោងចក្រចម្រាញ់ប្រេង ដែលមានសមត្ថភាព​ទាញយក​ប្រេង​ចម្រាញ់ ១ លានបារ៉ែល​/ថ្ងៃ ពោលគឺកើនឡើងពីគោលដៅចាស់ ៥០ ម៉ឺនបារ៉ែល​/ថ្ងៃ។

រោងចក្រចម្រាញ់ប្រេង នឹងត្រូវបានសាងសង់ឡើង​នៅក្នុងតំបន់ជាច្រើន រួមមានកោះស៊ូម៉ាត្រា កាលីម៉ាន់តាន់ ជ្វា​ ស៊ូឡាវ៉េស៊ី និងម៉ាលូគុ-ប៉ាពួ ដើម្បីធានាបាននូវការចែកចាយប្រេងស្មើៗគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​លើក​ដំបូង ​មន្ត្រី​​​ការបរទេសរុស្ស៊ី​​ថា «គ្មានឡើយ​​​​វត្តមាន​​យោធា​ចិន​​​​ជួយ​កងទ័ពខ្លួន»​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា៤ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

Sokha Hotels

ព័ត៌មានពេញនិយម