ព័ត៌មានអន្ដរជាតិ
ទំនុកចិត្តអ្នកប្រើប្រាស់ថៃធ្លាក់ចុះ ជុំវិញភាពមិនប្រាកដប្រជាសេដ្ឋកិច្ច
សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់ថៃប្រចាំខែកុម្ភៈ បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៥ ខែ ដោយសារតែភាពមិនប្រាកដប្រជាសេដ្ឋកិច្ច ជុំវិញគោលនយោបាយពន្ធរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ការចំណាយខ្ពស់សម្រាប់ការរស់នៅប្រចាំថ្ងៃ និងភាពយឺតយ៉ាវនៃការស្ទុះងើបឡើងវិញរបស់សេដ្ឋកិច្ចថៃជាដើម។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

របាយការណ៍ស្ទង់មតិស្ដីអំពីសន្ទស្សន៍អ្នកប្រើប្រាស់របស់សកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញថា ទំនុកចិត្តអ្នកប្រើប្រាស់បានធ្លាក់ចុះដល់ ៥៧,៨ ពិន្ទុ នៅខែកុម្ភៈ ធៀបនឹង ៥៩,០ ពិន្ទុ នៅខែមករា ដែលជាកំណើនរយៈពេល ៤ ខែជាប់ៗគ្នា។
ប្រធានសាកលវិទ្យាល័យ លោក Thanavath Phonvichai បាននិយាយថា៖ «នេះគឺជាសញ្ញាគួរឱ្យព្រួយបារម្ភ។ សេដ្ឋកិច្ចមានភាពស្ងប់ស្ងាត់ ទោះបីជាមានវិធានការផ្សេងៗរបស់រដ្ឋាភិបាលក៏ដោយ»។ លោកបន្ថែមថា ភាពមិនច្បាស់លាស់លើពាណិជ្ជកម្មសកល បានដាក់សម្ពាធលើទំនុកចិត្តអ្នកប្រើប្រាស់ផងដែរ ខណៈថៃអាចក្លាយជាគោលដៅពន្ធរបស់ ត្រាំ ដោយសារប្រទេសនេះនាំចេញទៅអាមេរិកច្រើន។

គួរគូសបញ្ជាក់ថា ក្នុងការជំរុញសេដ្ឋកិច្ចដែលដើរអូសជើងរបស់ខ្លួន ថៃបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ រួមទាំងកម្មវិធី «កាបូបឌីជីថល» ដំណាក់កាលទី៣ ដែលចែកប្រាក់ឱ្យប្រជាជនថៃ ២,៧ លាននាក់ អាយុចន្លោះពី ១៦-២០ ឆ្នាំ និងការកាត់ពន្ធសម្រាប់ការវិនិយោគទីផ្សារមូលធន ក្នុងគោលបំណងលើកកម្ពស់កំណើនសេដ្ឋកិច្ចឱ្យលើសពី ៣ ភាគរយ ជាដើម ។
សេដ្ឋកិច្ចរបស់ប្រទេសថៃ បានកើនឡើង ២,៥ ភាគរយ កាលពីឆ្នាំមុន ទាបជាងការរំពឹងទុក និងយឺតជាងបណ្ដាប្រទេសក្នុងតំបន់ផ្សេងៗ។ កាលពីខែមុន ធនាគារកណ្តាលថៃ បានកាត់បន្ថយអត្រាការប្រាក់គោលមកនៅត្រឹម ២ ភាគរយ ដោយលើកឡើងពីទស្សនវិស័យកំណើនសេដ្ឋកិច្ចខ្សោយ និងហានិភ័យគោលនយោបាយពាណិជ្ជកម្មសកល។ ធនាគារបានកត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនពី ២,៩ ភាគរយ មកខ្ពស់ជាង ២,៥ ភាគរយ តិចតួច៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ