ព័ត៌មានអន្ដរជាតិ
សិង្ហបុរីព្រមានពីការបោកប្រាស់ផ្តោតលើអាជីវកម្ម ដោយប្រើ AI
អាជ្ញាធរសិង្ហបុរីបានចេញការព្រមានអំពីការបោកប្រាស់ពាក់ព័ន្ធនឹងការក្លែងបន្លំឌីជីថលដោយប្រើបញ្ញាសិប្បនិម្មិត (AI) ដែលអ្នកបោកប្រាស់ប្រើប្រាស់មាតិកាក្លែងក្លាយ ដើម្បីបន្លំខ្លួនជានាយកប្រតិបត្តិជាន់ខ្ពស់នៃអាជីវកម្ម ហើយបញ្ឆោតបុគ្គលិកឱ្យផ្ទេរមូលនិធិរបស់ក្រុមហ៊ុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA។

ក្នុងសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី ១២ ខែមីនា កងកម្លាំងប៉ូលិសសិង្ហបុរី អាជ្ញាធររូបិយវត្ថុសិង្ហបុរី និងទីភ្នាក់ងារសន្តិសុខតាមអ៊ិនធឺណិតសិង្ហបុរី បានជំរុញឱ្យអាជីវកម្មអនុវត្តពិធីការផ្ទៀងផ្ទាត់សម្រាប់ការហៅជាវិដេអូ និងសារ ជាពិសេសចំពោះអ្នកដែលអះអាងថាមកពីក្រុមនាយកប្រតិបត្តិជាន់ខ្ពស់ ឬបុគ្គលពាក់ព័ន្ធសំខាន់ៗនៃក្រុមហ៊ុនរបស់ខ្លួន។
សេចក្តីថ្លែងការណ៍នោះនិយាយថា ជាធម្មតា ជនរងគ្រោះទទួលបានសារពីជនក្លែងបន្លំធ្វើជានាយកប្រតិបត្តិក្រុមហ៊ុន ហើយបន្ទាប់មកត្រូវបានអញ្ជើញឱ្យចូលរួមការហៅជាវិដេអូផ្ទាល់ៗ។ ក្នុងវិដេអូផ្សាយផ្ទាល់នោះ ជនល្មើសប្រើ AI ដើម្បីធ្វើការបន្លំខ្លួន ដូចនាយកប្រតិបត្តិអាជីវកម្មពិតៗ។
ក្នុងករណីខ្លះ ការហៅជាវិដេអូទាំងនេះក៏បង្ហាញពីជនបោកប្រាស់ដែលក្លែងបន្លំជាមន្ត្រីរដ្ឋាភិបាល ឬអ្នកវិនិយោគសក្តានុពលផងដែរ។ ជនរងគ្រោះមួយចំនួន ត្រូវបានបោកបញ្ឆោតឱ្យបង្ហាញព័ត៌មានផ្ទាល់ខ្លួនដ៏រសើប ដូចជាព័ត៌មានលម្អិតអំពីលិខិតឆ្លងដែនជាដើម៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ