ព័ត៌មានអន្ដរជាតិ
តម្លៃមាសអន្តរជាតិបំបែកកំណត់ត្រាថ្មី ជិត ៣ ០០០ ដុល្លារ/អោន
តម្លៃមាសជួញដូរលើទីផ្សារអន្តរជាតិ បានបំបែកកំណត់ត្រាខ្ពស់បំផុតថ្មី ជិត ៣ ០០០ ដុល្លារ/អោន ដោយសារតែកំណើនភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្ម ដោយសារតែគោលនយោបាយពន្ធគយរបស់អាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃមាសជួញដូរដោយផ្ទាល់ បានកើនឡើង ១,៦ ភាគរយ ដោយជួញដូរនៅ ២ ៩៨៦ ដុល្លារ/អោន គិតត្រឹមម៉ោង គិតត្រឹមម៉ោង ១០ និង ៤០ នាទីយប់ ថ្ងៃព្រហស្បតិ៍ ក្រុងញូវយ៉ក (ម៉ោង ១០ និង ៤០ នាទីព្រឹកថ្ងៃសុក្រ នៅសិង្ហបុរី)។ តម្លៃមាសនេះ បានកើនដល់ចំណុចខ្ពស់បំផុត ២ ៩៩០ ដុល្លារ/អោន កាលពីវគ្គមុន ខណៈគេរំពឹងថា តម្លៃប្រចាំសប្ដាហ៍នឹងបន្តកើនឡើងទៀត។
តម្លៃមាសនាពេលអនាគតរបស់អាមេរិក ត្រូវបានជួញដូរនៅតម្លៃ ២ ៩៩៦,៧ ដុល្លារ/អោន ដោយកើនឡើង ០,២ ភាគរយ។
អ្នកជំនាញលើកឡើងថា តម្លៃមាសកើនឡើងនៅពេលវិនិយោគិនបង្កើនការជួញដូរទ្រព្យសម្បត្តិសុវត្ថិភាពប្រភេទនេះ ចំពេលមានការព្រួយបារម្ភពាក់ពន្ធនឹងគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

នាពេលកន្លងមក ពន្ធរបស់ ត្រាំ បង្កការព្រួយបារម្ភពីអតិផរណា និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចអាមេរិក និងធ្វើឱ្យតម្លៃមាសបំបែកកំណត់ត្រាជាច្រើនដង រាប់តាំងពីលោកឡើងកាន់អំណាចចុងខែមករា មក។
កត្តាជំរុញតម្លៃមាសសំខាន់មួយផ្សេងទៀតគឺថា មានកំណើននៃការរំពឹងទុកដែលថា ធនាគារកណ្ដាលសហរដ្ឋអាមេរិកអាចនឹងបន្តកាត់បន្ថយអត្រាការប្រាក់របស់ខ្លួន។
គេមើលឃើញថា ការបំបែកកំណត់ត្រាចុងក្រោយ កំពុងធ្វើឱ្យតម្លៃមាសហក់ទៅកាន់តែជិត ៣ ០០០ ដុល្លារ/អោន តាមអ្វីដែលអ្នកជំនាញ និងធនាគារអាមេរិកធំៗ បានព្យាករទុកនាពេលកន្លងមក៕

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល