Connect with us

សេដ្ឋកិច្ច

តម្លៃមាសបានបន្តហក់ឡើងបំបែកកំណត់ត្រាថ្មី

បានផុស

នៅ

មាសបានបន្តបង្កើនតម្លៃខ្លួន ដោយបំបែកកំណត់ត្រាថ្មី មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៅថ្ងៃសុក្រទី ១៤​ ខែមីនា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហាងឆេងមាសនៅក្នុងសប្ដាហ៍នេះ បានហក់ឡើងទៅតម្លៃខ្ពស់ ដោយជួញដូរក្នុងតម្លៃ ២៩៨៧ ដុល្លារក្នុងមួយអោននៅក្នុងទីផ្សារអន្តរជាតិ ឬស្មើនឹង ៣ ៥៩៨ ដុល្លារក្នុងមួយតម្លឹង​នៅក្នុង​ប្រទេស​កម្ពុជា ស្របពេលស្ថានភាពសង្រ្គាមពាណិជ្ជកម្មរវាង​ប្រទេសមហាអំណាច​កាន់តែ​តាន​តឹង។

នៅតាមបណ្ដា​ហាងនានានៅរាជធានីភ្នពេញលក់ចេញក្នុងតម្លៃ ៣៦០  ដុល្លារ ក្នុងមួយជី នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥។

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន ​PP Link securities ប្រាប់​​​កម្ពុជាថ្មីថា ដោយសារការដាក់សម្ពាធ​ពន្ធ​របស់​​លោក ដូណាល់ ត្រាំ ទៅ​លើបណ្ដាប្រទេស​មួយចំនួន បានធ្វើឱ្យតម្លៃមាសនៅតែមាននិន្នា​កាកើនឡើង។

លោក ឡុង សំណាង យល់ឃើញថា៖ «ការកើនឡើង​តម្លៃមាស​គឺពាក់ព័ន្ធនឹងសង្គ្រាម​ពាណិជ្ជកម្ម ជាពិ​សេស​​​គឺការដាក់ពន្ធរបស់លោក ដូណាល់ ត្រាំ ពេលដែលគាត់ដាក់ពន្ធ វាធ្វើឱ្យតម្លៃផលិត​ផល​​ដែល​នាំចូលឡើងថ្លៃ ធ្វើឱ្យរូបិយបណ្ណធ្លាក់ចុះ នាំឱ្យមានអតិផរណា ពេលហ្នឹងលុយដុល្លារចុះ​ថោក ដែលរុញច្រានឱ្យតម្លៃមាសកើនឡើង»។

លោក ឡុង សំណាងអះអាងថា ប្រសិនបើសហរដ្ឋអាមេរិក មិនទាន់មានលំនឹងសេដ្ឋកិច្ចក្នុងការ​ដឹក​​នាំ​ពិភពលោក ឬពាណិជ្ជកម្មរវាងប្រទេស នឹងប្រទេស តម្លៃហាងឆេងមាសអាច​នឹងកើនឡើង​ដល់ជាង ៤០០០ ដុល្លារ ក្នុងមួយតម្លឹង៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម