Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​ជំរុញ​ឱ្យ​មានកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ EU ត្រឹម​​ឆ្នាំ​​នេះ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Pichai Naripthaphan បាន​ឱ្យដឹងនៅ​ថ្ងៃសុក្រ​នេះ​ថា លោកបានជួបពិភាក្សាជាមួយ​ស្នងការអឺរ៉ុបស្តីពីពាណិជ្ជកម្ម សន្តិសុខសេដ្ឋកិច្ច ទំនាក់ទំនងអន្តរស្ថាប័ន និងតម្លាភាព ​លោក Maroš Šefčovič ​កាលពីដើមសប្ដាហ៍ អំពីការជំរុញការចរចាពាណិជ្ជកម្មសេរីថៃ-សហភាពអឺរ៉ុប (FTA) ធ្វើយ៉ាងណាឱ្យសម្រេចវា​បាន​នៅឆ្នាំ ២០២៥។ នេះបើតាម​ការចុះផ្សាយរបស់​កាសែត The Nation ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងពាណិជ្ជកម្មថៃ កំពុងធ្វើការដើម្បីបញ្ចប់ការចរចានៅឆ្នាំនេះ ដើម្បីជំរុញកិច្ចព្រមព្រៀងសម្រាប់ការពង្រីកទីផ្សារ ការកាត់បន្ថយការចំណាយ ពង្រឹងសមត្ថភាពអាជីវកម្ម និងការទាក់ទាញវិនិយោគិនពី​អឺរ៉ុបកាន់តែច្រើន។

លោក Pichai បាននិយាយ​យ៉ាងដូច្នេះថា៖ «សហភាពអឺរ៉ុបតំណាងឱ្យទីផ្សារសេដ្ឋកិច្ចដ៏សំខាន់ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់ប្រទេសថៃ​។ ការបញ្ចប់ការចរចា FTA ដោយជោគជ័យ នឹង​ធ្វើ​ឱ្យ​ផលិតផលថៃ​មាន​ការ​ប្រកួតប្រជែងក្នុងទីផ្សារពិភពលោក កាត់បន្ថយថ្លៃដើមផលិតកម្ម ទាក់ទាញការវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចសម្រាប់ភាគីទាំង​២»។

ការចរចា FTA រវាង​ថៃ-សហភាពអឺរ៉ុប បានឆ្លងកាត់ ៤ ជុំរួចមកហើយ ​ហើយពេលនេះភាគីទាំង​២ កំពុង​ពិភាក្សាស្តីពីការចូលទៅកាន់ទីផ្សារសម្រាប់ទំនិញ និងសេវាកម្ម​ និងកំណត់គោលដៅឈានដល់កិច្ចព្រមព្រៀង​មួយ​ឱ្យ​បាន​នៅត្រឹម​ថ្ងៃទី ២៥ ខែធ្នូ។ ​

គួរគូស​បញ្ជាក់ថា​ សហភាពអឺរ៉ុបជាប់ចំណាត់ថ្នាក់ជាដៃគូពាណិជ្ជកម្មធំជាងគេទី ៤ របស់ប្រទេសថៃ (បន្ទាប់ពីចិន អាមេរិក និងជប៉ុន) ជាមួយ​នឹង​តម្លៃពាណិជ្ជកម្មសរុប ២៥,១៩ ប៊ីលាន​អឺរ៉ូ ក្នុងឆ្នាំ ២០២៣​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម