Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី​កម្ពុជា នឹងចូលរួម​​​​ពិធីតភ្ជាប់តំណស្ពានចុងក្រោយ​​ស្ពាន​ឆ្លង​ទន្លេ​ខេត្ត​ក្រចេះ​ នៅ​ចុងខែ​ឧសភានេះ

បានផុស

នៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នឹង​ចូលរួម​ជា​អធិបតីភាព​ក្នុងពិធីតភ្ជាប់តំណស្ពានចុងក្រោយស្ពាន​ឆ្លង​ទន្លេ​ខេត្តក្រចេះ​នៅ​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាម​ការគូស​បញ្ជាក់ពីលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ​ក្រសួងសាធារណការ និងដឹកជញ្ជូន​ ក្នុង​ឱកាស​ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ នារសៀលថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​គ្នានេះ ប្រមុខ​ដឹកនាំកម្ពុជា​ក៏​នឹង​ប្រកាស​ប្រសិទ្ធនាមឈ្មោះ​ថ្មីស្ពាន​ឆ្លង​ទន្លេ​ខេត្តក្រចេះ​ ក្នុងឱកាស​ដែ​ល​សម្តេច​​​ចូលរួម​ជាអធិបតីក្នុងពិធីតភ្ជាប់តំណស្ពានចុងក្រោយនៃ​​​ស្ពានឆ្លង​ទន្លេ​ជា​ប្រវត្តិទីមួយ​របស់​ខេត្តក្រចេះ​នេះ​។

គិតត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៨៩,៨៤% ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ប្រវែង ១ ៧៦១ ម៉ែត្រ, ផ្លូវមេតភ្ជាប់មានប្រវែងសរុប ១៥,៤៩ គីឡូម៉ែត្រ និងផ្លូវខ្នែងមានចំនួន ៤ ខ្សែ ប្រវែងសរុប ១៦,២០ គីឡូម៉ែត្រ សម្រេច​​លទ្ធផលបាន ៦២,១០ ភាគរយ។

តាម​ការ​គ្រោងទុក ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះអាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅ​អំឡុង​ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ វិនាទី មុន

ប៉ូឡូញចង់ឲ្យអាមេរិក ដាក់នុយក្លេអ៊ែរលើដីខ្លួន ទុកបន្លាច ពូទីន

ព័ត៌មានជាតិ៣៣ វិនាទី មុន

នាយករដ្ឋមន្រ្តី​កម្ពុជា នឹងចូលរួម​​​​ពិធីតភ្ជាប់តំណស្ពានចុងក្រោយ​​ស្ពាន​ឆ្លង​ទន្លេ​ខេត្ត​ក្រចេះ​ នៅ​ចុងខែ​ឧសភានេះ

កីឡា២២ នាទីutes មុន

វិរះ​ ហោះហើរ​ សមត្ថភាព​ល្អ​ខ្លាំង​ផ្ដួល​កូន​សិស្ស​លោក​ សួង​ បញ្ញា​ សន្លប់​ទឹក​ទី​២ហើយ​ផ្ដាំ​ដូច្នេះ…​

ព័ត៌មានជាតិ២៥ នាទីutes មុន

មន្ត្រីបើកកិច្ចប្រជុំដោះស្រាយបញ្ហាបាក់ច្រាំងទន្លេតាមបណ្ដោយព្រំដែនវៀតណាម

EU-ថៃ
ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ថៃ​ជំរុញ​ឱ្យ​មានកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ EU ត្រឹម​​ឆ្នាំ​​នេះ

Sokha Hotels

ព័ត៌មានពេញនិយម