Connect with us

សេដ្ឋកិច្ច

វិស័យទេសចរណ៍ចូលរួមប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

បានផុស

នៅ

ខេត្តព្រះសីហនុបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើនត្រូវបានសាងសង់ជាបន្តបន្ទាប់ ស័ក្តិសមនឹងក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយសារខេត្តនេះមាន ទីតាំងភូមិ​សាស្រ្តល្អ មានធនធានធម្មជាតិ មានឆ្នេរសមុទ្រដ៏ស្រស់ស្អាត មានកំពង់ផែ មានដីកសិកម្ម និងសក្ដានុពលជាច្រើនទៀត ស្របនឹងខេត្តតាមតំបន់ឆ្នេរផ្សេងទៀតជារបៀងសេដ្ឋកិច្ចពិសេសប្រទាក់ក្រឡា ដោយឆ្នេរសមុទ្រកម្ពុជា ត្រូវបានប្រសិទ្ធនាម ជាតារារះនាទិសនិរតី និងបណ្តាញសកលនៃគោលដៅទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ នេះថា វិស័យទេសចរណ៍ ដើរតួនាទីជាវិស័យស្នូលធំមួយនៅក្នុងការប្រែក្លាយខេត្តព្រះសីហនុជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង» ដោយខេត្តព្រះសីហនុ នឹងក្លាយទៅជាច្រកចេញ-ចូលនៃតំបន់ឆ្នេរសមុទ្រកម្ពុជា, ជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រកម្រិតស្តង់ដាអន្តរជាតិ និងជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ ប្រកបដោយភាពទាក់ទាញកម្រិតខ្ពស់មួយក្នុងអាស៊ាន។

ខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានតម្រង់ទិស ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង ដោយ​សារនឹកឃើញអំពីកត្តាសាមគ្គីជាតិ ឯកភាពគ្នា កិច្ចសហប្រតិបត្តិការល្អ នៅជុំវិញ​ខេត្ត​ទាំង​មូល។

លោករដ្ឋមន្ត្រីថ្លែងថា ខេត្តព្រះសីហនុជាខេត្ត មានទីតាំងភូមិសាស្ត្រល្អ មានធនធានធម្មជាតិ និងឆ្នេរ​សមុទ្រ​ដ៏ស្រស់ស្អាត ដែលជាឆ្នេរសមុទ្រ ទទួលបានពានរង្វាន់កម្រិតពិភពលោកថា ជាឆ្នេរដែលស្អាតជាងគេបំផុត នៅលើពិភពលោក។ ក្រៅពីនោះ ខេត្តព្រះសីហនុក៏មានកំពង់ផែ មានកសិ-ឧស្សាហកម្ម និងសក្ដានុពលជាច្រើនផ្សេងទៀត។

យោងតាមគម្រោងផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ វិស័យទេសចរណ៍ ពិតជាដើរតួនាទីជាវិស័យស្នូលធំមួយ ដែលអាចរួមចំណែកជួយជំរុញ ប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង តាមការដាក់ចុះពីរាជរដ្ឋាភិបាល។

លោក ហួត ហាក់ យល់ឃើញថា៖ «ខេត្តព្រះ​សីហនុពិតជានឹងក្លាយទៅ​​ជាច្រកចេញ-ចូល នៃតំ​បន់​ឆ្នេរសមុទ្រកម្ពុជា និងជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រ កម្រិតស្ដង់ដាអន្តរជាតិ និងជាតំបន់ទេសចរប្រកបដោយភាពទាក់ទាញកម្រិត​ខ្ពស់»។

លោក ធួន ស៊ីណា ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) មានប្រសាសន៍ថា៖«នៅប្រទេសកម្ពុជា យើងមានផលិតផលទេសចរណ៍ដ៏មហាសាល ដែលពុំមានប្រទេសណាមានដូចយើងទេ។ ពីមួយថ្ងៃទៅ មួយថ្ងៃ យើងឃើញមានជនជាតិកម្ពុជា ទៅលេងនៅក្រៅប្រទេសកាន់តែច្រើន ដើម្បីផ្លាស់ប្ដូរនូវការចាប់អារម្មណ៍ប្រជាជនក្នុងស្រុក យើងត្រូវចូលរួមបង្កើតផលិត​ផលទេសចរណ៍ក្នុងស្រុកថ្មីៗ បង្កើននូវផលិតផលថ្មីៗដែលពួកយើងមានស្រាប់»។

សូមជំរាបថា នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ ក្រុមហ៊ុន ជី.ធី.វី.ស៊ី អិចផត ខូ អិលធីឌី (G.T.V.C) Import Export Co.,Ltd និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ក្នុងគោលបំណងសហការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ តាមរយៈការពង្រីកនូវបណ្តាញសេវាកម្មទេសចរណ៍ និងបង្កើនហេដ្ឋារចនាសម្ព័ន្ធនិងសម្បទាទេសចរណ៍ ដែលជាចលករដ៏សំខាន់បន្ថែមទៀតចូលរួមជំរុញសម្រេចបាននូវចក្ខុវិស័យ និងចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម