ព័ត៌មានអន្ដរជាតិ
អាមេរិកអនុម័តកម្ចី ៤,៧ ប៊ីលានដុល្លារ ដល់ TotalEnergies សម្រាប់គម្រោងទាញយក LNG
ក្រុមប្រឹក្សាភិបាលនៃធនាគារនាំចេញ-នាំចូលរបស់សហរដ្ឋអាមេរិក (EXIM Bank) បានអនុម័តប្រាក់កម្ចីប្រមាណ ៤,៧ ប៊ីលានដុល្លារ សម្រាប់ក្រុមហ៊ុនថាមពលបារាំង TotalEnergies យកទៅប្រើប្រាស់ក្នុងគម្រោងទាញយកឧស្ម័នធម្មជាតិពង្រាវ (LNG) នៅប្រទេសម៉ូហ្សំប៊ិក។

កន្លងមក ធនាគារ EXIM បានអនុម័តប្រាក់កម្ចីចំនួន ៤,៧ ប៊ីលានដុល្លារ សម្រាប់គម្រោង LNG ដែលមានតម្លៃ ២០ ប៊ីលានដុល្លារ ដដែឡ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ យ៉ាងណាមិញ ការអនុម័តនេះត្រូវធ្វើឡើងជាថ្មី ក្រោយគម្រោងត្រូវបានផ្អាកនៅឆ្នាំ ២០២១ ដោយសារតែបញ្ហាសន្តិសុខពាក់ព័ន្ធនឹងក្រុមជ្រុលនិយមក្នុងខេត្ត Cabo Delgado របស់ម៉ូហ្សំប៊ិក។
កាសែត Financial Times បានចុះផ្សាយដោយស្រង់សម្ដីរដ្ឋមន្ត្រីថាមពលម៉ូហ្សំប៊ិក លោក Estevão Pale ដែលថា ការអនុម័តចុងក្រោយធ្វើឡើងដោយឆ្លងកាត់តាមការបោះឆ្នោតរបស់ក្រុមប្រឹក្សាភិបាលធនាគារ។
កាលពីខែមុន នាយកប្រតិបត្តិក្រុមហ៊ុន TotalEnergies លោក Patrick Pouyanne បាននិយាយថា លោករំពឹងថាការផ្តល់ហិរញ្ញប្បទានរបស់សហរដ្ឋអាមេរិក នឹងត្រូវបានអនុម័តក្នុងពេលឆាប់ៗនេះ ហើយបន្ទាប់មកគឺការអនុម័តពីភ្នាក់ងារឥណទានផ្សេងៗទៀត។
គួរគូសបញ្ជាក់ថា ក្រុមហ៊ុន TotalEnergies បានកំពុងរង់ចាំការអនុម័តប្រាក់កម្ចីឡើងវិញពីទីភ្នាក់ងារឥណទាននាំចេញរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងហូឡង់៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ៨ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ