ព័ត៌មានជាតិ
រដ្ឋាភិបាលនឹងជំរុញពង្រីកសេវាទឹកស្អាតដើម្បីឆ្លើយតបនឹងកំណើនអ្នកប្រើប្រាស់ និងឧស្សាហកម្ម
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី បានលើកឡើងថា ជាមួយនឹងកំណើននៃតម្រូវការរបស់អ្នកប្រាស់ និងវិស័យឧស្សាហកម្ម រដ្ឋាភិបាលនឹងបន្តសហការជាមួយវិស័យឯកជនដើម្បីបំពេញនូវកំណើនដ៏ឆាប់រហ័សនេះ។

ការលើកឡើងរបស់លោករដ្ឋមន្រ្តីធ្វើឡើងកាលពីថ្ងៃទី១៤ ក្នុងសន្និបាតប្រចាំឆ្នាំលើកទី១៣ របស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) ដែលមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន កម្មវិធី CAPRED ស្ថានទូតអូស្ត្រាលី ប្រតិបត្តិករទឹកស្អាត និងភាគីពាក់ព័ន្ធសរុបប្រមាណ ៣៥០នាក់។
លោកហែម វណ្ណឌី បានលើកឡើងពីតួនាទីសំខាន់នៃសេវាទឹកស្អាតសម្រាប់សុខភាពសាធារណៈ និងជំរុញកំណើនសេដ្ឋកិច្ច។ ឯកឧត្តមបានសង្កត់ធ្ងន់លើភាពចាំបាច់នៃកិច្ចសហការជិតស្និទ្ធរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋាន គ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករទឹកស្អាត និងអ្នកប្រើប្រាស់ ក្នុងកិច្ចខិតខំពង្រីកសេវាទឹកស្អាត សម្រាប់ទាំងការប្រើប្រាស់ប្រចាំថ្ងៃផង និងសម្រាប់គាំទ្រសកម្មភាពពាណិជ្ជកម្ម ផលិតកម្ម និងសេវាកម្ម ពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម និងតំបន់ទេសចរណ៍ជាដើម។

បើតាមលោករដ្ឋមន្រ្តី វិស័យឯកជនបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៃក្នុងការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា។ បច្ចុប្បន្ន ប្រតិបត្តិករទឹកស្អាតឯកជនចំនួន ៤៥៤ ស្ថាប័ន កំពុងផ្តល់សេវាទឹកស្អាតនៅទូទាំងប្រទេស ដោយគ្របដណ្តប់ប្រមាណ ៥៥% នៃតំណសរុបចំនួនប្រមាណ ១,៤ លានតំណ។ ក្នុងឆ្នាំ២០២៤ ប្រតិបត្តិករទឹកស្អាតឯកជន និងរដ្ឋាករទឹកសាធារណៈ បានបង្កើនតំណទឹកស្អាតសម្រាប់មូលដ្ឋានអាជីវកម្ម និងប្រជាពលរដ្ឋចំនួន ១៣៣.១០៣ តំណ។
លោកបានថ្លែងបញ្ជាក់ថា៖«ការពង្រឹងការគ្រប់គ្រង និងជំរុញការអភិវឌ្ឍវិស័យទឹកស្អាត គឺជាយុទ្ធសាស្រ្តមួយ ក្នុងចំណោមយុទ្ធសាស្រ្តទាំង៧ ដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ចេញ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់ខ្លួន»។

ជាមួយគ្នានោះដែរ លោក ហែម វណ្ណឌី បានជំរុញឱ្យប្រតិបត្តិករទឹកស្អាតទាំងអស់ ត្រៀមលក្ខណៈបុរេសកម្ម ដើម្បីទប់ស្កាត់បញ្ហាខ្វះទឹកជាយថាហេតុ ដោយលើកឡើងថា៖ “កម្ពុជា ក៏ដូចជាបណ្ដាប្រទេសនានាលើពិភពលោក បច្ចុប្បន្ន កំពុងរងផលវិបាកកើនឡើងពី១ឆ្នាំ ទៅ ១ឆ្នាំ បណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ដែលនឹងប៉ះពាល់ដោយផ្ទាល់ដល់ប្រភពទឹក និងដល់អាជីវកម្មផ្គត់ផ្គង់ទឹកស្អាត។”
លោកក៏បានលើកទឹកចិត្តឱ្យមានការចែករំលែកចំណេះដឹង បទពិសោធន៍ បច្ចេកវិទ្យាថ្មីៗបន្ថែមទៀតក្នុងចំណោមប្រតិបត្តិករឯកជន និងរដ្ឋាករទឹកសាធារណៈ ដើម្បីបង្កើនប្រសិទ្ធិភាពប្រតិបត្តិការ ធានាបាននូវភាពជឿជាក់នៃសេវាកម្ម ការអនុលោមតាមបទប្បញ្ញត្តិ និងការពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាតប្រកបដោយនិរន្តរភាពនៅទូទាំងប្រទេស៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ