ព័ត៌មានអន្ដរជាតិ
អ្នកជំនាញវៀតណាមរំពឹងពីការស្ទុះងើបឡើងវិញនៃការនាំចេញអង្ករ
ខណៈតម្លៃអង្ករស្ថិតនៅក្នុងកម្រិតទាបនាពេលបច្ចុប្បន្ន អ្នកជំនាញវៀតណាមរំពឹងថា ការនាំចេញអង្កររបស់ប្រទេសនឹងស្ទុះងើបឡើងវិញ នៅពេលមានតម្រូវការច្រើន ដែលអាចនឹងជំរុញតម្លៃជាថ្មី។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

អនុប្រធានសមាគមស្បៀងអាហារវៀតណាម (VFA) លោក Đỗ Hà Nam បាននិយាយថា តម្រូវការអតិថិជននៅតែមានកម្រិតខ្ពស់ ដោយវៀតណាមបាននាំចេញអង្ករជាង ១ លានតោនក្នុងរយៈពេល ២ ខែដំបូង ដើមឆ្នាំនេះ។
លោកបន្តថា ការប្រមូលផលរដូវរងា គឺជាការប្រមូលផលនៃស្រូវមានគុណភាពល្អបំផុតប្រចាំឆ្នាំ ដែលវាជារយៈពេលទិញដ៏សំខាន់សម្រាប់ប្រទេសនាំចូល។ ជាមួយគ្នានោះ ប្រទេសដែលមានតម្រូវការខ្ពស់ ទំនងជានឹងបន្តទិញរបស់ខ្លួនវិញក្នុងពេលឆាប់ៗនេះ ដើម្បីជៀសវាងកង្វះខាតការផ្គត់ផ្គង់។
ចំណែកឯ លោក V. Subramanian សហស្ថាបនិកនៃវេទិកាទីផ្សារអង្ករពិសេស SSricenews បានបន្ទរពីទស្សនវិស័យកំណើនតម្រូវការ។ ថ្លែងក្នុងសន្និសីទនាពេលថ្មីៗនេះនៅទីក្រុងហូជីមិញ លោកបានចង្អុលបង្ហាញពីការកើនឡើងនៃតម្រូវការពីម៉ាឡេស៊ី ចិន និងអាហ្វ្រិក ដែលរៀបចំសម្រាប់ការទិញ។ និន្នាការនេះ បង្ហាញពីការលទ្ធភាពនៃការជួញដូរអង្ករធំ នៅក្នុងរយៈប៉ុន្មានខែខាងមុខនេះ។

ជុំវិញបញ្ហានេះផងដែរ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោក Đỗ Đức Duy មានប្រសាសន៍ថា ស្ថានភាពទីផ្សារបច្ចុប្បន្ន ស្ថិតនៅក្នុងដំណាក់កាលកែតម្រូវ ដែលអ្នកជំនាញចាត់ទុកថាជាការប្រែប្រួលធម្មតាសម្រាប់ទំនិញ រួមទាំងអង្ករផងដែរ។ យ៉ាងណាមិញ រដ្ឋាភិបាលនៅតែមានការប្រុងប្រយ័ត្ន តាមដានយ៉ាងដិតដល់នូវស្ថានភាពទីផ្សារ និងអនុវត្តគោលនយោបាយ ដើម្បីរក្សាស្ថិរភាពការផ្គត់ផ្គង់ និងតម្រូវការទាំងក្នុង និងក្រៅប្រទេស។
គួរគូសបញ្ជាក់ថា ឧស្សាហកម្មអង្ករវៀតណាមនឹងរក្សាគោលដៅនាំចេញរបស់ខ្លួនប្រមាណ ៧,៨ លានតោន នៅឆ្នាំនេះ ខណៈធានានូវតម្លៃប្រកួតប្រជែងលើមុខប្រភេទអង្ករដែលមានគុណភាពខ្ពស់ ដើម្បីទទួលបានប្រាក់ចំណេញរឹងមាំសម្រាប់អាជីវកម្ម និងកសិករ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១៧ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ