ព័ត៌មានជាតិ
រាជរដ្ឋាភិបាល បន្តជំរុញលើកកម្ពស់វិស័យទេសចរណ៍
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយបន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជា(មាសបៃតង) រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ, បង្កើនប្រាក់ចំណូលជូនប្រជាជន និងទ្រទ្រង់កំណើនសេដ្ឋកិច្ច។

លោក ហួត ហាក់ បានលើកឡើងនៅក្នុងពិធីបើកព្រឹត្តិការណ៍ សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ នៅសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប នាថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥។
ការសម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ បានប្រមូលផ្តុំនូវទស្សនីយភាពជាច្រើនប្រភេទប្លែកៗ រួមមាន, របាំកូរសមុទ្រទឹកដោះ, នឹកស្រុក, របាំក្រមាខ្មែរ, របាំមរតកដូនតា ការប្រគុំឧបករណ៍តន្រ្តី និងចម្រៀង ដែលបង្កប់អត្តន័យ រូបភាព បរិយាកាសដ៏ស្រស់ស្អាតដល់ភ្ញៀវទេសចរណ៍។
ក្នុងការសម្តែង និងការប្រគុំតន្រ្តី មានការចូលរួមដោយសិល្បករសិល្បការិនីពីសហភាពអឺរ៉ុប និងកម្ពុជា ដែលបង្ហាញឲ្យឃើញពីទំនាក់ទំនងរវាងគ្នាយ៉ាងជិតស្និទ្ធ គ្រប់វិស័យ រួមទាំងសិល្បៈវប្បធម៌ផងដែរ។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានលើកឡើងថា ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិ ក្នុងគោលបំណងសំដៅជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាប ឲ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ក្នុងន័យចូលរួមចំណែកលើកកម្ពស់ប្រពៃណី វប្បធម៌ អរិយធម៌ខ្មែរ ក៏ដូចជាផ្សព្វផ្សាយពីសក្តានុពលធនធានវប្បធម៌ ប្រវត្តិសាស្រ្ត និងធនធានធម្មជាតិទៅកាន់ពិភពលោក ដើម្បីជម្រុញឲ្យមានការរីកចម្រើននូវវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ក៏ដូចជាវិស័យទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជា។
លោក ហួត ហាក់ អះអាងថា ការរៀបចំព្រឹត្តិការណ៍នេះឡើង គឺដើម្បីលើកកម្ពស់វិស័យសិល្បៈកម្ពុជា ផ្លាស់ប្តូរវប្បធម៌ អរិយធម៌ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ ក្នុងកិច្ចសហប្រតិបត្តិការល្អនៃវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាឲ្យកាន់តែទូលំទូលាយទៅកាន់ភ្ញៀវទេសចរ ទាំងជាតិ-អន្តរជាតិ ជាពិសេសមកទស្សនាគោលដៅទេសចរណ៍ក្នុងខេត្តសៀមរាប និងជំរុញចលនាការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការផ្សារភ្ជាប់សិល្បៈ វប្បធម៌ ប្រពៃណី សំដៅទាក់ទាញទេសចរ និងវិនិយោគិនអន្តរជាតិឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។

លោក ហួត ហាក់ បានលើក ក្នុងបញ្ចកោណទី២.មុំទី១.ចំណុចទី៥បញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសការបន្តជំរុញការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត, ការជំរុញការបង្កើតប្រភេទទេសចរណ៍ថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្ត ក៏ដូចជាការរៀបចំ និងការដាក់ចេញគោលនយោបាយ និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នានា ស្របតាមអភិក្រម(ជវភាពនៃប្រព័ន្ធតួអង្គតែមួយ) និងទស្សនទាន (មិនទុកតួអង្គណាមួយ និងទីកន្លែងណាមួយចោល៕

អត្ថបទ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?