សេដ្ឋកិច្ច
ក្រុមហ៊ុនចិនចុះកិច្ចព្រមព្រៀងទិញដំឡូងមីស្ងួតកម្ពុជា ២០ ម៉ឺនតោន
ក្រុមហ៊ុន COFCO BIO-ENERGY CO., LTD ដែលជាក្រុមហ៊ុនរដ្ឋចិន បានចុះកិច្ចព្រមព្រៀងទិញដំឡូងមីស្ងួតកម្ពុជា ២០ ម៉ឺនតោន សម្រាប់ឆ្នាំ ២០២៥-២០២៦ និងបានសម្រេចនាំចេញដំឡូងមីស្ងួតពីកម្ពុជាទៅទីផ្សារចិន។

ពិធីទទួលដំឡូងមីស្ងួតពីកម្ពុជាលើកដំបូង ចំនួន ៥,០០០ តោន និងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នាចំនួន ២០០,០០០ តោន សម្រាប់ឆ្នាំ២០២៥-២០២៦ និងកិច្ចព្រមព្រៀងទិញ-លក់ដំឡូងមីស្ងួត រវាងក្រុមហ៊ុន HANG HARVEST AGRICULTURE CO., LTD និង ក្រុមហ៊ុន COFCO BIO-ENERGY CO., LTD ជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥។
កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាងកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញវិស័យដំឡូងមីរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។

លោក អិល ឈិញ ប្រធានសមាគមដំឡូងមីខ្មែរ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៧ ខែមីនានេះថា ការចុះហត្ថលេខា ទិញ-លក់ដំឡូងមីស្ងួតកម្ពុជា របស់ក្រុមហ៊ុនចិន ជាពន្លឺល្អ ហើយបើដំណើរការនាំចេញល្អ អាចនឹងមានក្រុមហ៊ុនផ្សេងទៀតនឹងចុះកិច្ចព្រមពៀងបន្តបន្ទាប់សម្រាប់ឆ្នាំខាងមុខ។
លោក អិល ឈិញ បញ្ជាក់ថា៖ «បើយើងនាំបាន ២០ ម៉ឺនតោន នៅតិចណាស់ បើបាន១លានតោន បានកសិករមានសង្ឃឹម បើ ២០ ម៉ឺនតោន ឬ៤០ ម៉ឺនតោន យកបានតែប៉ុន្មានខេត្តហ្នឹងកំពង់ស្ពឺ កំពង់ឆ្នាំងអស់ ហើយ វាមិនបានដល់ខេត្តផ្សេងៗ បើសិនបានដល់១លានតោន ឬ ២ លានតោនអី អាហ្នឹងបានផ្ដល់ក្ដីសង្ឃឹមធំសម្រាប់កសិករ»។
តម្លៃដំឡូងមីស្រស់បច្ចុប្បន្ននៅចន្លោះពី ១២០ រៀល ដល់ ១៨០ រៀល ក្នុងមួយគីឡូក្រាម ខណៈស្ងួតលក់បាន ៤៨០ ដល់ ៥២០ រៀល ក្នុងមួយគីឡូក្រាម។

យោងតាមក្រសួងកសិកម្ម នៅក្នុងឆ្នាំ២០២៤ កម្ពុជានាំចេញចំណិតដំឡូងមីក្រៀមចំនួន ជិត ១ លានតោន (៩៦៤ ៦៨១), ដំឡូងមីស្រស់ចំនួនជាង ៣ លានតោន ( ៣ ៤៤៣ ៧៦០) ម្សៅដំឡូងមីចំនួន ៦០ ៥២៤ តោន។
យោងតាមសហព័ន្ធដំឡូងមីកម្ពុជា កម្ពុជានាំចេញដំឡូងមីស្រស់ ៩៥% ហើយកែច្នៃក្នុងស្រុក ៥% ដែលបានរួមចំណែកប្រមាណ ៧២៨ លានដុល្លារ ដល់សេដ្ឋកិច្ចជាតិ៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី