ព័ត៌មានអន្ដរជាតិ
សិស្សចូលរៀនវិទ្យាសាស្ត្រកុំព្យូទ័រនៅកូរ៉េខាងត្បូង ធ្លាក់ចុះ ដោយសារ AI
ចំនួននិស្សិតកូរ៉េខាងត្បូងដែលដាក់ពាក្យចូលរៀនផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រផ្សេងៗបានធ្លាក់ចុះ ចំពេលការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) ដែលជំរុញស្វ័យប្រវត្តិកម្មការងារ កាត់បន្ថយតម្រូវការវិស្វករផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT)។

ទិន្នន័យនៃការចូលរៀននៅសាកលវិទ្យាល័យកូរ៉េខាងត្បូង ដែលចេញផ្សាយកាលពីសប្ដាហ៍មុន បានបង្ហាញថា សិស្សថ្មីចំនួន ២៧ ២៦៦ នាក់ បានដាក់ពាក្យសម្រាប់ការសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រសម្រាប់ឆ្នាំសិក្សា ២០២៥ ពោលគឺតិចជាងឆ្នាំមុនប្រមាណ ២ ២២៩ នាក់។ នេះបើតាមការចុះផ្សាយរបស់កាសែត Chosun Biz ។
កាលពីមុនមកនៅកូរ៉េខាងត្បូង មុខវិជ្ជាវិទ្យាសាស្ត្រកុំព្យូទ័រ បានទាក់ទាញសិស្សកំពូលៗឱ្យចូលរៀន ដោយជួនកាលច្រើនជាងសិស្សចូលរៀនមុខវិជ្ជាវេជ្ជសាស្រ្តទៀតផង។ ជាប្រពៃណី សិស្សនៅកូរ៉េខាងត្បូងនិយមចង់ចូលសាលាពេទ្យ ព្រោះអាជីពជាវេជ្ជបណ្ឌិតត្រូវបានគេមើលឃើញថាទទួលបានប្រាក់ខែច្រើន និងស្ថិរភាព នេះបើយោងតាមទស្សនាវដ្ដី Times Higher Education ។

ក្នុងឆ្នាំ ២០២៤ សិស្សកំពូលៗបានជ្រើសរើសការប្រឡងចូលមហាវិទ្យាល័យ សម្រាប់មុខវិជ្ជាវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យជាតិសេអ៊ូល ជាជាងសាលាពេទ្យ។ យ៉ាងណាមិញ ការរីកចម្រើនយ៉ាងរហ័សនៃ AI បច្ចុប្បន្ន កំពុងជះឥទ្ធិពលលើការសម្រេចចិត្តចូលរៀនមុខវិជ្ជានេះ រួមទាំងវិស្វករកម្មបច្ចេកវិទ្យាព័ត៌មាន (IT)។
កាលពីពេលថ្មីនេះ នាយកប្រតិបត្តិនៃក្រុមហ៊ុនបញ្ញាសិប្បនិម្មិត Anthropic លោក Dario Amodei បានព្យាករថា AI អាចនឹងរួមចំណែក ៩០ ភាគរយ លើការសរសេរកូដ ក្នុងរយៈពេល ៦ ខែខាងមុខ និងស្ទើរតែទាំងស្រុងក្នុងរយៈពេល ១ ឆ្នាំ។
ការស្ទង់មតិខ្លះបានបង្ហាញផងដែរថា ក្រុមហ៊ុនផ្សេងៗកាត់បន្ថយការជ្រើសរើសបុគ្គលិកផ្នែក AI ខណៈងាកទៅប្រើប្រាស់ AI ជំនួសវិញ។ យ៉ាងណាមិញ អ្នកជំនាញមើលឃើញថា អ្នកឯកទេសក្នុងការគ្រប់គ្រង និងបង្កើនប្រសិទ្ធភាព AI នឹងនៅតែមានតម្រូវការ៕

-
KPT+១៨ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល