Connect with us

ព័ត៌មានជាតិ

បញ្ហាប្រឈមធំៗមួយចំនួននៃវិស័យហិរញ្ញវត្ថុ​នឹងត្រូវបានដាក់ស្នើទៅកាន់រដ្ឋាភិបាល

បានផុស

នៅ

​ក្រុមការងារផ្នែកឯកជន ក្រុម «ង» ផ្នែកសេវាធនាគារ និងហិរញ្ញ​វត្ថុ​ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនបានលើកឡើងនូវបញ្ហាប្រឈមសំខាន់ៗមួយចំនួនរួមមានបញ្ហាកម្ចីមិនស្របច្បាប់ ,បញ្ហានៃការឆបោកតាមប្រព័ន្ធអនឡាញក្នុងវិស័យធនាគារ, នីតិវិធីក្នុងការវាយតម្លៃអចលនវត្ថុពីសំណាក់ធនាគារ និងបញ្ហាមួយចំនួនទៀតដើម្បីឱ្យ​​រដ្ឋាភិបាលចាត់វិធាន​ការ​ដោះស្រាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ហាប្រឈមនៅក្នុងវិស័យហិរញ្ញវត្ថុនេះត្រូវធ្វើឡើងក្នុងកិច្ច​ប្រជុំក្រុម «ង»កាលពីចុង​សប្តាហ៍មុន ដែលដឹកនាំដោយ លោក​លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) ​។  កិច្ចប្រជុំនោះក៏មានការចូលរួម​ពីអគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា,  ​​ តំណាងសមាគមធនាគារនៅកម្ពុជា, តំណាងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា, តំណាងសមាគមអ្នកវាយតម្លៃអចលនវត្ថុនៅកម្ពុជា, តំណាងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្នែកឯកជន និងសមាជិក សមាជិកានៃក្រុមការងារ “ង” ផ្នែកឯកជនជាច្រើនទៀតផងដែរ។

បើយោងតាម CCC កិច្ចប្រជុំបានលើកនូវបញ្ហាប្រឈមធំៗដែលវិស័យនេះកំពុងជួបប្រទះរួមមាន បញ្ហាកម្ចីមិនស្របច្បាប់, ​បញ្ហានៃការឆបោកតាមប្រព័ន្ធអនឡាញក្នុងវិស័យធនាគារ, ​ ការការពារទិន្នន័យ , ​ករណីអនុវត្តថ្លៃសេវារដ្ឋបាលលើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល, ​ ការបើកគណនីធនាគារជាប្រាក់រៀល, ​នីតិវិធីក្នុងការវាយតម្លៃអចលនវត្ថុពីសំណាក់ធនាគារ រួមនិងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។

«កិច្ចប្រជុំនេះមានគោលបំណងដើម្បីបន្តពិគ្រោះ ពិនិត្យ ពិភាក្សា នូវបញ្ហាប្រឈមដែលមានស្រាប់ និងជាកង្វល់របស់ផ្នែកឯកជន និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីបន្ថែមទៀត ពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺធនាគារជាតិនៃកម្ពុជា នាពេលឆាប់ៗខាងមុខនេះ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

KPT+១៧ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ត្រាំបញ្ជា​បើក​​ការ​វាយប្រហារ​​ទ្រង់ទ្រាយធំ​លើ​ក្រុម​ហ៊ូធី​​នៅយេម៉ែន​​ បង្ក​ស្លាប់និងរបួស​ជាង​​​១៣០​នាក់​

លៀក លីដា
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

លោក លៀក លីដា បង្ហាញបំណងផលិតរឿងបែបប្រវត្តិសាស្រ្ត “អាណាចក្រខ្មែរ និង អាយុធ្យា” ខណៈស្ថិតក្នុងការស្ទង់មតិ

ព័ត៌មានជាតិ២០ ម៉ោង មុន

ព្រះមហាក្សត្ររាជទានគោរមងា ឋានន្តរស័ក្ដិ ផ្កាយមាស ៥ ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី ព្រមានកើតសង្គ្រាមធំ បើណាតូ ដាក់កងរក្សាសន្តិភាពនៅ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម