Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃម្រេចវៀតណាម កើនខ្ពស់បំផុតជិត ១ ទសវត្សរ៍

បានផុស

នៅ

សមាគមម្រេច និងគ្រឿងទេសវៀតណាម បានឱ្យដឹងថា តម្លៃម្រេចរបស់វៀតណាមបានឡើងដល់ប្រហែល ១៦០ ០០០ ដុង (៦,២៦ ដុល្លារ)/គីឡូក្រាម ​នៅតំបន់ខ្ពង់រាប​កណ្តាល និងភាគអាគ្នេយ៍ ទោះ​ពេល​នេះជារដូវប្រមូលផល​សំខាន់ក៏ដោយ​។ នេះបើតាម​ការចុះផ្សាយរបស់កាសែត Viet Nam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ននេះ តម្លៃម្រេចកំពុងប្រែប្រួលចន្លោះពី ១៥៩ ០០០​-១៦១,០០០ដុង/គីឡូក្រាម (៦,២២-៦,៣០ ដុល្លារ/គីឡូក្រាម) ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ១ ទសវត្សរ៍។

ទន្ទឹម​នឹង​នេះ តម្លៃ​ផលិតផល​ម្រេចនាំចេញរបស់​វៀតណាម​ មាន​តម្លៃ​ចន្លោះ​ពី ៧ ០០០-៧ ២០០ ដុល្លារ/តោន ដោយ​អាស្រ័យ​លើ​ប្រភេទ​ម្រេច។

អ្នកជំនាញលើកឡើងថា តម្លៃម្រេចថ្លៃដោយសារតែតម្រូវការម្រេចមាន​តម្រូវខ្ពស់ជាសកល​ ប៉ុន្តែផលិតកម្ម​រំពឹងថានឹងថយចុះនៅឆ្នាំ ២០២៥ នេះ​ ដោយសារតែ​ការ​ដាំដុះតិចជាងមុន​នៅ​វៀតណាម និង​បញ្ហា​អាកាសធាតុ​នៅឥណ្ឌា។

ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០២៥ វៀតណាមបាននាំចេញម្រេចចំនួន ២៧ ៤១៦ តោន​ ដោយ​កើប​ចំណូលបានចំនួន ១៨៤,៩ លាន​ដុល្លារ។ ទំហំនៃការនាំចេញបានថយចុះ ១១,៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ​ប៉ុន្តែ​តម្លៃ​នៃការ​នាំចេញវិញ បានកើនឡើងគួរឱ្យ​កត់សម្គាល់រហូដល់ ៤៨,១ ភាគរយ។

នេះសបញ្ជាក់ឱ្យឃើញថា តម្លៃនៃការនាំចេញម្រេចរបស់វៀតណាមនៅតែបន្តកើនឡើងខ្ពស់ ដោយជំរុញដោយតម្លៃនាំចេញជាមធ្យមដ៏រឹងមាំ គឺ ៦ ៦៤៨ ដុល្លារ/តោន សម្រាប់ម្រេចខ្មៅ និង ៨ ៥០១ ដុល្លារ/តោន សម្រាប់ម្រេចស។ ​

បច្ចុប្បន្ន វៀតណាម​រួមចំណែក​ប្រហែល​ ៤០ ភាគរយនៃទិន្នផលម្រេចសកលសរុប​ និងជិត ៥៥ ភាគរយនៃចំណូលនាំចេញម្រេចរបស់ពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

KPT+១៨ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ត្រាំបញ្ជា​បើក​​ការ​វាយប្រហារ​​ទ្រង់ទ្រាយធំ​លើ​ក្រុម​ហ៊ូធី​​នៅយេម៉ែន​​ បង្ក​ស្លាប់និងរបួស​ជាង​​​១៣០​នាក់​

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

លៀក លីដា
ជីវិតកម្សាន្ដ២០ ម៉ោង មុន

លោក លៀក លីដា បង្ហាញបំណងផលិតរឿងបែបប្រវត្តិសាស្រ្ត “អាណាចក្រខ្មែរ និង អាយុធ្យា” ខណៈស្ថិតក្នុងការស្ទង់មតិ

ព័ត៌មានជាតិ២១ ម៉ោង មុន

ព្រះមហាក្សត្ររាជទានគោរមងា ឋានន្តរស័ក្ដិ ផ្កាយមាស ៥ ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន

Sokha Hotels

ព័ត៌មានពេញនិយម