ព័ត៌មានអន្ដរជាតិ
អ្នកជំនាញថៃ បង្ហាញពីទុទ្ទិដ្ឋិនិយមនៃទស្សនវិស័យការងារ
សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមថៃ បានបង្ហាញពីទុទ្ទិដ្ឋិនិយមរបស់ខ្លួនជុំវិញទស្សនវិស័យការងារក្នុងប្រទេស ដោយមានសញ្ញាកាន់តែច្បាស់នៃការថយចុះកម្លាំងពលកម្ម។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នាថ្ងៃចន្ទនេះ។

ប្រធានសម្ព័ន្ធសមាគម លោក Sangchai Theerakulvanich បានថ្លែងថា ការថយចុះនៃកម្លាំងពលកម្ម បង្ហាញឱ្យឃើញតាមរយៈការធ្លាក់ចុះនៃចំនួនកម្មករដែលទទួលបានការធានារ៉ាប់រងក្រោមមាត្រាទី ៣៣ នៃច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលរ៉ាប់រងកម្មករសរុបជាង ១០ លាននាក់។
លោកបន្តថា សញ្ញាទុទ្ទិដ្ឋិនិយមមួយផ្សេងទៀតសម្រាប់វិស័យការងារនោះ គឺការបិទអាជីវកម្មនៅក្នុងប្រទេសថៃ។ របាយការណ៍ហិរញ្ញវត្ថុសម្រាប់ឆ្នាំសារពើពន្ធ ២០២៤ បង្ហាញថា អាជីវកម្មមួយចំនួនកំពុងជួបការលំបាក។ សញ្ញាផ្សេងៗនៃបញ្ហារួមមាន បណ្ដាក្រុមហ៊ុនអាជីវកម្មរាយការណ៍ពីការខាតបង់ជាប់លាប់ទៅនាយកដ្ឋានប្រាក់ចំណូល ឬដាក់របាយការណ៍ហិរញ្ញវត្ថុទទេ ដោយបង្ហាញថា ខ្លួនគ្មានសកម្មភាព។

លោក Sangchai បន្ថែមថា សេដ្ឋកិច្ចធ្លាក់ចុះបានប៉ះពាល់ទាំងអាជីវកម្ម និងការងារក្នុងប្រទេសថៃ ដោយសារតែតម្លៃផលិតកម្មកើនឡើង។ លោកថ្លែងយ៉ាងដូច្នេះថា៖ «សេដ្ឋកិច្ចថៃបានស្ថិតក្នុងស្ថានភាពអាក្រក់រួចទៅហើយ មុនពេលវិបត្តិជំងឺរាតត្បាត(កូវីដ១៩)។ អាជីវកម្មខ្នាតតូច និងមធ្យម បានជួបការលំបាកអស់រយៈពេល ៥-៦ ឆ្នាំហើយ មុនពេលវិបត្តិចូលមក»។
លោកបន្តថា៖ «ជំងឺរាតត្បាតបានបង្កើនល្បឿននៃការធ្លាក់ចុះ។ បន្ទាប់មក នៅពេលដែលសេដ្ឋកិច្ចចាប់ផ្តើមស្ទុះងើបឡើងវិញនៅឆ្នាំ ២០២២ សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនក៏បានផ្ទុះឡើង ហើយអ្នកវិនិយោគចិនបានជ្រើសរើសជួលកម្មករចិនជំនួសឱ្យប្រជាជនក្នុងស្រុកវិញ»។
អ្នកជំនាញថៃដដែលលើកឡើងថា កិច្ចការសំខាន់ៗសម្រាប់រដ្ឋាភិបាលគឺការកែទម្រង់ប្រព័ន្ធអប់រំ ដើម្បីគាំទ្រដល់ឧស្សាហកម្មនាពេលអនាគតដែលពឹងផ្អែកលើបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាឌីជីថល និងជំនាញភាសា៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី