ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្ម ស្នើឱ្យអៀរឡង់ផ្តល់កម្ចី ការប្រាក់ទាប សម្រាប់សហគមន៍កសិកម្មទំនើប
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានស្នើឱ្យភាគីអៀរឡង់ ពិចារណាបង្កើនជំនួយ ODA តាមរយៈការផ្តល់ជំនួយជាកម្ចីការប្រាក់ទាប និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់សហគមន៍កសិកម្មទំនើប ដែលជាតម្រូវការសម្រាប់ការផលិតរួមគ្នា ដើម្បីកាត់បន្ថយថ្លៃដើម និងជួយឲ្យផលិតផលកសិកម្មទទួលបានតម្លៃបន្ថែមខ្ពស់ ទ្រទ្រង់ការប្រែប្រួលអាកាសធាតុ និងជំរុញការនាំចេញកសិកម្មផងដែរ។

លោករដ្ឋមន្ត្រី ឌិត ទីណា បានលើកឡើងក្នុងជំនូបជាមួយលោក Noel Grealish រដ្ឋមន្រ្តីក្រសួងកសិកម្ម ចំណីអាហារ និងសមុទ្រនៃសាធារណរដ្ឋអៀរឡង់ នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥។
លោករដ្ឋមន្ត្រី បានបង្ហាញការគាំទ្រចំពោះការផ្តល់ អាហារូបករណ៍សម្រាប់ការសិក្សានៅប្រទេសអៀរឡង់។ សិស្ស និងនិស្សិតដែលទទួលអាហារូបករណ៍ នឹងទទួលបានឱកាសក្នុងការពង្រឹង សមត្ថភាព ផ្នែកភាសា កុំព្យូទ័រ និងទំនាក់ទំនង។

លោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យផ្តល់ អាហារូបករណ៍ សម្រាប់គ្រូបង្រៀន ដែលជាជនបង្គោលក្នុងការបណ្តុះបណ្តាលធនធានមនុស្សបន្ថែម និងមានផលវិជ្ជា មាននៃការអភិវឌ្ឍ។
លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានផ្តោតលើការផ្លាស់ប្តូរសិស្ស-និស្សិត ដើម្បីធានាថា ធនធានមនុស្សមានសមត្ថភាព និងសម្របសម្រួលជាមួយតម្រូវការបច្ចុប្បន្ន៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ