Connect with us

ព័ត៌មានជាតិ

គង់ វិបុល៖ ការបង់ពន្ធ​ឱ្យ​បានត្រឹមត្រូវរបស់វិស័យឯកជន ​ជាការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

បានផុស

នៅ

លោក គង់ វិបុល ​អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ (GDT0 បានថ្លែងថា អគ្គនាយកដ្ឋានពន្ធដារ បានធ្វើការកែទម្រង់ដាក់ឱ្យប្រមូលពន្ធតាមរយៈប្រព័ន្ធអនឡាញទាំងអស់ក្នុងការចុះបញ្ជី ដើម្បីងាយស្រួលដល់អ្នកជាប់ពន្ធ មិនបាច់មកកាន់សាខាពន្ធដារទេ គ្រាន់តែរៀបចំឯកសារគ្រប់គ្រាន់ស្របតាមច្បាប់ រួចបើក APP GDT ដើម្បីបំពេញបែបបទឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ក្នុងការរួមចំណែកបំពេញកាតព្វកិច្ចរបស់ខ្លួនបង់ពន្ធជូនរដ្ឋ និងសេដ្ឋកិច្ចជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក គង់ វិបុលធ្វើឡើងនៅក្នុង សិក្ខាសាលាផ្សព្វផ្សាយស្តីពី “កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងបច្ចុប្បន្នភាពច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ” ដែលជាការសហការរៀបចំរវាងអគ្គនាយកដ្ឋានពន្ធដារ និងសភាពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី១៧ ខែមីនា។

លោកគង់ វិបុល បានស្នើឱ្យម្ចាស់ក្រុមហ៊ុន-សហគ្រាស អ្នកជាប់ពន្ធទាំងអស់ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន និងសហការចូលរួមបង់ពន្ធឱ្យបានគ្រប់ៗគ្នា។ លោកថា៖«ដូច្នេះការបង់ពន្ធគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលដ្ឋានសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានាផ្សេងៗ»។

លោកថា ការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (e-flling) និងពន្ធលើប្រាក់ចំណេញ គឺជាកិច្ចការថ្មីមួយនៅក្នុងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈពាក់ព័ន្ធការងារពន្ធដារ ដើម្បីពង្រឹងវប្បធម៌បង់ពន្ធឱ្យមានប្រសិទ្ធភាព ប្រកបដោយតម្លាភាព គុណភាព ឆ្ពោះរកទៅការអភិវឌ្ឍលើគ្រប់វិស័យ។

លោកបានគូសបញ្ជាក់ទៀតថា,៖« កាលពីមុន អគ្គនាយកពន្ធដារ បានទទួលបានប្រាក់បង់ពន្ធតែនៅតាមសាខាពន្ធដារ និងរដ្ឋបាលសារពើពន្ធតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះយើងទទួលបង់ប្រាក់ពន្ធតាមប្រព័ន្ធធនាគារ ដែលនៅក្នុងចំណោមធនាគារទាំងអស់នោះ គឺមានធនាគារវីងរបស់អ្នកឧកញ៉ា គិត ម៉េង មួយផងដែរ ដែលបានចុះកិច្ចសហប្រតិបត្តិការជួយប្រមូលចំណូលឲ្យរដ្ឋ គឺមានតម្លាភាព សក្តិសិទ្ធភាព និងភាពច្បាស់លាស់»។

បើតាមលោកគង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ បានផ្តល់សិទ្ធិអនុញ្ញាតដល់ធនាគារវីង ដើម្បីទទួលការទូទាត់បង់ពន្ធពីសាធារណជន ដើម្បីផ្តល់នូវភាពងាយស្រួលទៅដល់អ្នកជាប់ពន្ធជារូបវន្តបុគ្គល និងស្ថាប័ននានា ក្នុងការបំពេញកាត្វកិច្ចបង់ពន្ធនៅទូទាំងប្រទេសកម្ពុជា តាមរយៈធនាគារវីង ដោយមិនមានការយកកម្រៃសេវាបន្ថែមនោះឡើយ។

​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ​ បានមានប្រសាសន៍ថា សភាពាណិជ្ជកម្មកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការតំណាងឱ្យវិស័យឯកជនក្នុងការពិភាក្សាគោលនយោបាយជាមួយរាជរដ្ឋាភិបាលចាប់តាំងពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ១៩៩៩ នៅពេលដែលវាត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រគល់ភារកិច្ចឱ្យគ្រប់គ្រងក្រុមការងារវិស័យឯកជនទាំងអស់ ក្រោមយន្តការនៃវេទិការរដ្ឋាភិបាល-វិស័យឯកជន (G-PSF)។

អ្នកឧកញ៉ា ​បានកោតសរសើរចំពោះការផ្លាស់ប្តូរឌីជីថលរបស់ GDT ក្នុងការប្រមូលពន្ធ​ដោយកត់សម្គាល់ថា អគ្គនាយកដ្ឋានពន្ធដារដើរតួនាទីជាគំរូសម្រាប់កិច្ចសហការរវាងរាជរដ្ឋាភិបាល និងឯកជន។

អ្នកឧកញ៉ា​បានជំរុញឱ្យអង្គភាពអាជីវកម្មចូលរួមយ៉ាងសកម្មជាមួយនឹងគោលនយោ បាយ និងបទប្បញ្ញត្តិពន្ធ ដើម្បីធានាបាននូវប្រព័ន្ធពន្ធដារប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដែលគាំទ្រដល់ការអភិវឌ្ឍជាតិ។

អ្នកឧកញ៉ាថ្លែងថា៖ «ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងវិស័យឯកជនមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ យើងសូមស្នើរាជរដ្ឋាភិបាលឱ្យបន្តប្រើប្រាស់ GDT ជាគំរូដ៏ល្អមួយអំពីរបៀបគាំទ្រ និងសហការជាមួយក្រុមការងារក្រោមយន្តការ G-PSF»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច៥ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម៥ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៩ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១៥ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច១១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម