Connect with us

សេដ្ឋកិច្ច

រដ្ឋាភិបាលដាក់ទិសដៅ កំណត់ស្ដង់ដាដំឡូងមី ដើម្បីធានាតម្លៃក្នុងការនាំចេញ

បានផុស

នៅ

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក វ៉ា រុតសាន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បាន​​​ដឹក​នាំកិច្ចប្រជុំពិ​ភាក្សាស្តីពីការរៀបចំស្តង់ដារដំឡូងមីក្រៀម និងដំឡូងមីស្រស់ ក្នុង​គោល​បំណបង្កភាពងាយស្រួលដល់កិច្ចសម្រួលពាណិជ្ជកម្មទិញ-លក់ដំឡូងមី ការ​កំណត់​តម្លៃ​ ដោយផ្អែកតាមស្តង់ដា ដែលបានដាក់ចេញតាម​ប្រភេទដំឡូងមីស្រស់ ឬក្រៀម និងទៅតាមកម្រិតជាតិម្សៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អិល ឈិញ ប្រធានសមាគមដំឡូងមីខ្មែរ ប្រាប់កម្ពុជាថ្មីថា គោលដៅនៃកិច្ចប្រជុំនេះ គឺកំណត់ស្ដង់ដាដំឡូងមី គុណភាព និងការត្រួតពិនិត្យជញ្ជីង ដោយ​មិនទាន់និយាយ​ពីតម្លៃ​នោះទេ។

លោក អិល ឈិញលើកឡើងថា៖ «ស្ដង់ដាដំឡូងមីក្រៀម ដែលត្រូវនាំចេញឱ្យមានស្ដង់ដាឱ្យត្រឹមត្រូវ​ណា​មួយ​​​ ដើម្បីងាយស្រួលដល់កសិករ កុំឱ្យមានតែលាន គេក្រឡុកតម្លៃ ឡើងចុះ»។

តម្លៃដំឡូងមីស្រស់បច្ចុប្បន្ននៅចន្លោះពី ១២០ រៀល ដល់ ១៨០ រៀល ក្នុងមួយគីឡូក្រាម ខណៈ​​ស្ងួត​លក់បាន ៤៨០ ដល់ ៥២០ រៀល ក្នុងមួយគីឡូក្រាម។

យោងតាមក្រសួងកសិកម្ម​ នៅក្នុងឆ្នាំ២០២៤ កម្ពុជានាំចេញចំណិតដំឡូងមីក្រៀមចំនួន ជិត ១ លានតោន (៩៦៤ ៦៨១), ដំឡូងមីស្រស់ចំនួនជាង ៣ លានតោន (៣ ៤៤៣ ៧៦០)​ ម្សៅដំ​ឡូង​មីចំនួន ៦០ ៥២៤ តោន។

នៅក្នុងឆ្នាំ ២០២៤ កម្ពុជានាំចេញដំឡូងមីស្រស់ ៩៥% ហើយកែច្នៃក្នុង​ស្រុក ៥% រកចំណូល​បាន​​ប្រមាណ ៧២៨ លានដុល្លារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម