Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃមាសអន្តរជាតិ បំបែកកំណត់ត្រាថ្មី ​ខ្ពស់ជាង ៣ ០០០ ដុល្លារ/អោន ​

បានផុស

នៅ

តម្លៃមាសអន្តរជាតិ​សម្រាប់ការជួញដូរ​នៅថ្ងៃអង្គារ​នេះ បាន​បំបែកកំណត់ត្រាខ្ពស់បំផុត​ជាថ្មី ​និងជាលើកទី២​ក្នុងប្រវត្តិសាស្រ្ត​ដែលវា​​ថ្លៃ​លើស ៣ ០០០ ដុល្លារ/អោន ដោយសារតែ​កង្វល់សេដ្ឋកិច្ចជុំវិញ​គោលនយោបាយពន្ធ​របស់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាម​ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើទីផ្សារ​អាស៊ីនាព្រឹកថ្ងៃអង្គារនេះ ​មាសជួញដូរដោយផ្ទាល់ មាន​តម្លៃ ៣ ០០៥,០៩ ដុល្លារ/អោន។ កម្រិតខ្ពស់បំផុត​ជាលើកដំបូង​​គឺ ៣ ០០៤,៨៦ ដុល្លារ/អោន ​​សម្រាប់ការជួញដូរ​កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។

រាប់តាំងពីដើមឆ្នាំ ២០២៥ មក តម្លៃមាស​បាន​កើនឡើង ១៤ ភាគរយ រួច​ទៅហើយ ដោយសារតែ​ការព្រួយបារម្ភសេដ្ឋកិច្ច និង​បញ្ហា​ភូមិសាស្រ្តនយោបាយ​។ រាប់តាំងពីលោក ត្រាំ ឡើងកាន់អំណាច​នៅខែមករាមក​ តម្លៃមាស​បាន​បំបែកកំណត់ត្រាខ្ពស់បំផុត ប្រមាណ ១៤ ដង​ ដោយ​សង្រ្គាមពាណិជ្ជកម្ម​ក្រោមគោលនយោបាយពន្ធគយ​របស់​លោក ធ្វើឱ្យ​វិនិយោគិន​ងាកទៅទិញ​​ទ្រព្យសម្បត្តិសុវត្ថិភាពមួយនេះ​។

គេមើលឃើញថា​ កំណើនតម្លៃ ៣ ០០០ ដុល្លារ/អោននេះ កើតឡើង​តាម​ការព្យាករ​ទុក​របស់ធនាគារ​អន្តរជាតិ​ធំៗ​ជាច្រើន។ ក្រោម​ការ​វិវត្តចុង​ក្រោយ ធនាគារវិនិយោគ UBS ​បាន​បង្កើន​ការព្យាករ​តម្លៃមាសរបស់ខ្លួនដល់ ៣ ២០០ ដុល្លារ/អោន ពីត្រឹម ៣ ០០០ ដុល្លារ/អោន ក្នុងការព្យាករ​កាលពីលើក​មុន​​ដោយលើកឡើងពីហានិភ័យគោលនយោបាយផ្សេង​ៗ​ដែលកំពុងបន្ត និងជម្លោះពាណិជ្ជកម្មដែល​កាន់​តែ​អាក្រក់ទៅៗ៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម