សេដ្ឋកិច្ច
ជម្លោះជាថ្មីនៅសមុទ្រក្រហម អាចបន្តបង្កើនតម្លៃដឹកជញ្ជូនសកល
អ្នកវិភាគអន្តរជាតិបានសម្ដែងការព្រួយបារម្ភថា ភាពតានតឹងជាថ្មីនៅសមុទ្រក្រហមក្រោមការផ្ដោះផ្ដងវាយប្រហាររវាងក្រុមឧទ្ទាមហ៊ូធីយ៉េមែន និងសហរដ្ឋអាមេរិក អាចនឹងបន្តបង្កើនតម្លៃ ឬធ្វើឱ្យតម្លៃនៅខ្ពស់ សម្រាប់ការដឹកជញ្ជូនទំនិញអន្តរជាតិ។

ការព្រួយបារម្ភនេះ កើតឡើងនៅពេលក្រុមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ បើកការវាយប្រហារលើនាវារបស់សហរដ្ឋអាមេរិកកាលពីចុងសប្ដាហ៍កន្លងទៅ។ ជាការឆ្លើយតប សហរដ្ឋអាមេរិកបានកំណត់គោលដៅទម្លាក់គ្រាប់បែកនៅយ៉េមែន ដោយសម្លាប់មនុស្សរាប់សិបនាក់ រួមទាំងជនស៊ីវិល។
មែនទែនទៅ ក្រុមហ៊ូធីបានចាប់ផ្ដើមវាយប្រហារលើនាវាពាណិជ្ជកម្ម «ពាក់ព័ន្ធនឹងអ៊ីស្រាអែល» តាំងពីចុងខែតុលា ឆ្នាំ ២០២៣ ដើម្បីបង្ហាញការគាំទ្រដល់ប៉ាឡេស្ទីន ក្រោយជម្លោះអ៊ីស្រាអែល-ហាម៉ាស់ចុងក្រោយបានផ្ទុះឡើងនៅដើមខែតុលា ឆ្នាំនោះ។ យ៉ាងណាមិញ ហ៊ូធីបានផ្អាកការវាយប្រហាររបស់ខ្លួនកាលពីប៉ុន្មានសប្ដាហ៍មុន ក្រោយបទឈប់បាញ់អ៊ីស្រាអែលនៅហ្គាហ្សាចូលជាធរមាន។ ប៉ុន្តែក្រុមប្រដាប់អាវុធដដែល បានប្ដេជ្ញាថានឹងបើកការវាយប្រហារជាថ្មី ប្រសិនបើភាគីអ៊ីស្រាអែលរំលោភបំពានលើបទឈប់បាញ់ ហើយក៏បានធ្វើដូច្នោះមែនកាលពីចុងសប្ដាហ៍មុន ក្រោយពេលអ៊ីស្រាអែលបិទជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សាពីគ្រប់ច្រក។
គិតត្រឹមថ្ងៃអង្គារ (១៨ មីនា) នេះ អាមេរិក និងក្រុមហ៊ូធី បានអះអាងពីការបន្តការវាយប្រហាររៀងៗខ្លួន ដែលធ្វើឱ្យហានិភ័យដឹកជញ្ជូនតាមសមុទ្រក្រហមផ្ទុះឡើងកាន់តែខ្លាំងម្ដងទៀត។
ជាធម្មតា ការរំខាននៅសមុទ្រក្រហម តែងរំខានដល់ពាណិជ្ជកម្មពិភពលោក ដោយសារតែវាជាផ្លូវដឹកជញ្ជូនទំនិញតាមទឹកដ៏សំខាន់របស់សកល តភ្ជាប់ពីអាស៊ីខាងកើត ទៅអឺរ៉ុបខាងលិច តាមរយៈច្រកព្រែកជីកហ្ស៊ុយអេរបស់ប្រទេសអេហ្ស៊ីប។

រាប់តាំងពីខែតុលាឆ្នាំ ២០២៣ មក ហ៊ូធីបានវាយប្រហារលើនាវាពាណិជ្ជកម្មប្រមាណជាង ១០០ រួចទៅហើយ។ ការវាយប្រហារបានបង្កជាក្ដីបារម្ភសុវត្ថិភាព ដែលធ្វើឱ្យមានការពន្យារពេលដឹកជញ្ជូន និងបង្ខំឱ្យក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិ ផ្លាស់ប្ដូរផ្លូវដឹកកាត់តាម Cape of Good Hope ភាគខាងត្បូងនៃប្រទេសអាហ្វ្រិកខាងត្បូងវិញ ទោះបីជាវាមានចម្ងាយឆ្ងាយខុសគ្នាខ្លាំង រាប់ពាន់គីឡូម៉ែត្រក៏ដោយ។
ការផ្លាស់ប្ដូរនេះ បានធ្វើឱ្យតម្លៃដឹកជញ្ជូនហក់ឡើងកប់ពពក។ ធនាគារពិភពលោក បាននិយាយក្នុងរបាយការណ៍ «ភាពកាន់តែអាក្រក់នៃវិបត្តិដឹកជញ្ជូនតាមសមុទ្រក្រហម៖ ផលប៉ះពាល់ និងទស្សនវិស័យ» ដែលចេញផ្សាយកាលពីដើមខែកុម្ភៈកន្លងទៅ ថា គិតត្រឹមចុងឆ្នាំ ២០២៤ តម្លៃដឹកជញ្ជូនរបស់សកលបានកើនឡើង ១៤១ ភាគរយ ធៀបនឹងកម្រិតតម្លៃមុនវិបត្តិនៅសមុទ្រក្រហមផ្ទុះឡើង។ តម្លៃនៃការដឹកជញ្ជូនពីក្រុងសៀងហៃទៅក្រុងរ៉ូទែដាម ជាមធ្យម បានកើនឡើង ២៣០ ភាគរយ ធៀបនឹងតម្លៃត្រឹមចុងឆ្នាំ ២០២៣។
របាយការណ៍របស់ធនាគារពិភពលោកដដែល បាននិយាយថា៖ «ការំខាន(នៅសមុទ្រក្រហម) បានបង្កើនជាផលប៉ះពាល់លើខ្សែច្រវ៉ាក់របស់សកលទាំងមូល ដោយធ្វើឱ្យត្រូវចំណាយពេលយូរលើការដឹកជញ្ជូន ជាពិសេសនៅអឺរ៉ុប»។ របាយការណ៍បន្តថា ការដឹកជញ្ជូនតាមផ្លូវទឹកសមុទ្រក្រហម ដែលរួមចំណែកលើផ្លូវនាវាដឹកកុងតឺន័រ ៣០ ភាគរយ របស់សកល បានធ្លាក់ចុះរហូតដល់ ៧០ ភាគរយ ខណៈការដឹកជញ្ជូនតាម Cape of Good Hope បានកើនឡើង ៥០ ភាគរយ៕

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង