សេដ្ឋកិច្ច
តម្លៃមាសបន្តនិន្នាការកើនឡើងខ្ពស់ ខណៈស្ថានភាពសង្រ្គាមពាណិជ្ជកម្មកាន់តែតានតឹង
តម្លៃមាសនៅក្នុងសប្ដាហ៍នេះ បានហក់ឡើងខ្ពស់បំបែកកំណត់ត្រាថ្មី ដោយជួញដូរក្នុងតម្លៃ ៣០០០ ដុល្លារ ក្នុងមួយអោន នៅក្នុងទីផ្សារអន្តរជាតិ ឬស្មើនឹងជាង ៣៦០០ ដុល្លារក្នុងមួយតម្លឹងនៅក្នុងប្រទេសកម្ពុជា ស្របពេលស្ថានភាពសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចកាន់តែតានតឹង។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securitiesបានអះអាងថា កត្តាដែលនាំតម្លៃហាងឆេងមាស មានការហក់ឡើង គឺពាក់ព័ន្ធជាមួយនឹងការប្រកាសពីធនាគារកណ្ដាលសហរដ្ឋអាមេរិក ពាក់ព័ន្ធជាមួយនឹងការកាត់បន្ថយអត្រាការប្រាក់របស់ខ្លួននៅក្នុងឆ្នាំ ២០២៥ ដែលមានរយៈពេល ៣ ដង។
លោក ឡុង សំណាងលើកឡើងថា៖ «គេមើលឃើញថា បើសិនជាការកាត់បន្ថយអត្រាការប្រាក់ ៣ ដង ក្នុងមួយឆ្នាំនេះ នឹងធ្វើឱ្យលុយដុល្លារអាមេរិកធ្លាក់ចុះ ហើយវិនិយោគិនធំៗជាច្រើន នឹងដកលុយដុល្លារ ហើយមវិនិយោគលើហាងឆេងមាសវិញ»។
ម្យ៉ាងទៀត សង្គ្រាមពាណិជ្ជកម្មរបស់លោក ដូណាល់ ត្រាំ ដែលបានដាក់សម្ពាធពន្ធទៅលើប្រទេសជាច្រើន ដែលផ្ដល់ផលពិបាកសម្រាប់ប្រជាជនអាមេរិក ក្នុងការចំណាយផ្សេងៗ ហើយក៏វាធ្វើឱ្យតម្លៃលុយដុល្លារធ្លាក់ចុះដែរ។

បើតាមអ្នកជំនាញរូបនេះ ពាក់ព័ន្ធនឹងភូមិសាស្ត្រនយោបាយ ដែលសង្គ្រាមបន្តឱ្យពាណិជ្ជកម្ម ក៏ដូចជាសេដ្ឋកិច្ចពិភពលោក មានការធ្លាក់ចុះ គឺសង្គ្រាមរុស្ស និងអ៊ុយក្រែន ទោះបីជា នឹងមានការប្រជុំដោះស្រាយពីបទឈប់បាញ់ ឬការចរចារបញ្ឈប់សង្គ្រាមយ៉ាងណា ក៏ដោយមកដល់ពេលនេះ យើងមិនទាន់មានទិន្នន័យណាមួយដែលបញ្ជាក់ថា សង្គ្រាម នឹងបានបញ្ចប់ ធ្វើឱ្យតម្លៃហាងឆេងមាស និងស្ថានភាពសេដ្ឋកិច្ចល្អប្រសើរដែរ។

តម្លៃមាសបានបំបែកកំណត់ត្រាខ្ពស់បំផុតជាថ្មី ក្នុងប្រវត្តិសាស្រ្ត ៣ ០០០ ដុល្លារ/អោន នៅលើទីផ្សារអន្តរជាតិ ឬស្មើនឹង ៣៦១០ ដុល្លារ ក្នុងមួយតម្លឹងនៅក្នុងប្រទេសកម្ពុជា។
សម្រាប់តម្លៃមាសនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញលក់ចេញក្នុងតម្លៃ ៣៦២ ដុល្លារ ក្នុងមួយជី នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២១ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន